ជីវិតកម្សាន្ដ
តារាកូនកាត់ ណា សាឌី ទម្លាយវិបត្តិផ្លូវចិត្ត ធ្វើឲ្យអ្នកគាំទ្របារម្ភ
តារាស្រីកញ្ញា ណា សាឌី កូនកាត់ខ្មែរ-ថៃ បច្ចុប្បន្នជាពិធីការិនី និងតារាសម្ដែង កំពុងទទួលបានការគាំទ្រច្រើនពីមហាជន ពិសេសបើនិយាយពីការងារវិញ នាងពិតជាមានភាពមមាញឹកច្រើន។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/IMG_20230620_092528.jpg)
បើក្រឡេកមកមើលជីវិតឯកជនក្រៅសិល្បៈរបស់ស្រីស្អាត ណា សាឌី កន្លងមក នាងតែងបង្ហាញនូវភាពស្រស់ស្រាយជាមួយរូបសម្ផស្សដ៏ស្រស់សោភាគួរឲ្យគយគន់មិនជិនណាយ។ ណា សាឌី ក៏ត្រូវបានមហាជនតែងសរសើរពីអត្តចរិតរោះរាយជាមួយភាពទាក់ទាញដ៏លេចធ្លោតាមរយៈសមត្ថភាពសម្ដែង និងទេពកោសល្យសិល្បៈផ្សេងៗជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/FB_IMG_1687227827345.jpg)
ដោយឡែកខណៈសិល្បៈកំពុងតែមានសន្ទុះឡើង ស្រាប់តែស្រីស្អាតកូនកាត់កញ្ញា ណា សាឌី បានទម្លាយយ៉ាងភ្ញាក់ផ្អើលថា ពេលនេះនាងកំពុងជួបវិបត្តិផ្លូវចិត្ត ព្រោះត្រូវបាត់បង់របស់សំខាន់ពីខ្លួន។ ណា សាឌី បានបញ្ជាក់ថា «ក្នុងមួយប៉ប្រិចភ្នែក សាឌី បានបាត់បង់របស់ដែលខ្ញុំស្រលាញ់ លុយដែលខ្ញុំខំរក និងមនុស្សជំនិតរបស់ខ្ញុំបំផុត។ រឿងរ៉ាវដែលបានកើតឡើងកន្លងមកនេះ ធ្វើឲ្យផ្លូវចិត្តរបស់ខ្ញុំទន់ខ្សោយណាស់»។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/IMG_20230620_092504.jpg)
តារាស្រីកញ្ញា ណា សាឌី បាននិយាយបន្ថែមទៀតថា «ប៉ុន្មានថ្ងៃទៀត ខ្ញុំ នឹងផុសថាមានរឿងអ្វីកើតឡើងចំពោះ សាឌី។ សូមអ្នកទាំងអស់គ្នាចាំមើលផង ហើយសុំនៅទីនេះផ្ដល់កម្លាំងចិត្តឲ្យខ្ញុំផង»។ ការលើកឡើងរបស់ សាឌី នេះ បានធ្វើឲ្យអ្នកគាំទ្រផ្ដល់កម្លាំងចិត្តដល់តារាស្រីរូបនេះគ្រប់គ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/IMG_20230620_092454.jpg)
ក្នុងនោះ មានការលើកឡើងថា បាត់លុយ បាត់ទ្រព្យ អាចរកមកវិញបានអូន សំខាន់បំផុតកុំឲ្យតែបាត់បង់សុខភាព ខំថែរក្សាសុខភាពបន្តដំណើរទៅមុខ រឹងមាំស៊ូៗ យកឈ្នះអ្វីដែលកើតឡើងយកវាមកវិញ គឺភាពជោគជ័យ។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/FB_IMG_1687227846502.jpg)
គួររម្លឹកថា កញ្ញា ណា សាឌី ដែលមានឈ្មោះហៅក្រៅថា ក្វាន់ៗ កូនកាត់ខ្មែរ-ថៃរូបនេះ កន្លងមកបានវិវឌ្ឍខ្លួនពីអ្នកអានព័ត៌មាននៅប៉ុស្តិ៍ទូរទស្សន៍ ប្រែមកធ្វើជាពិធីការិនីកម្មវិធី«តន្ត្រីខារ៉ាបាវ» និង«ពិភពរីករាយ»ជាដើម៕
អត្ថបទ ៖ ចាន់រ៉ា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច