Connect with us

ជីវិតកម្សាន្ដ

អ្នកជិតដិតលោក ស៊ិន ស៊ីសាមុត ចេញមកបញ្ជាក់រឿងកូនបង្កើត​ ស្របពេលលោក បឺត សំរេច ព្រមតេស្ត DNA

បានផុស

នៅ

លោក សួស វណ្ណឌឿន ជាអ្នកដែលធ្លាប់ជិតដិតនឹងអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ហើយសព្វថ្ងៃរស់នៅ សហរដ្ឋអាមេរិក បានរៀបរាប់ក្នុងសម្ភាសមួយជាមួយប្រធានក្រុមដំណើរខ្មែរថា លោកបានដឹងត្រឹមតែថា លោក ស៊ិន ស៊ីសាមុត មានភរិយា ៣នាក់ប៉ុណ្ណោះ។ ឯទំនាក់ទំនងស្នេហា របស់លោក ស៊ិន ស៊ីសាមុត និងអ្នករបាំក្នុងវាំងដែលលោក បឺត សំរេច បានអះអាងនោះ គឺលោកពុំធ្លាប់បានដឹងឮទាល់តែសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ លោកលើកឡើងដែរថា លោកបន់សុំឱ្យតែលោក បឺត សំរេច ជាកូនប្រុសបង្កើតរបស់លោក ស៊ិន ស៊ីសាមុត ពិតដូចថានោះទេ ព្រោះលោកសង្ឃឹមថា អធិរាជសំឡេងមាស នឹងមានអ្នកស្នងជាអ្នកសិល្បៈ ដែលជាឈាមជ័រ​របស់លោកផ្ទាល់។​ ទោះយ៉ាងណា លោកថា “មានតែការធ្វើតេស្ត DNA ទេ ដែលអាចបញ្ជាក់ការពិតបាន” ហើយលោកសង្ឃឹមថា លោក​ បឺត សំរេច ជាកូនប្រុសបង្កើតអធិរាជសំឡេងមាសពិតប្រាកដមែន ប៉ុន្តែបើនោះ​ជាការភូតភរកុហក លោកមិនអាចទទួលយកបានទេ និងរឹតតែមិនអាចចូលរួមកុហកជាមួយបានទេ។

ដោយឡែក លោកស្រី សេង បទុម ក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយលោក វីរៈ វ៉ារ៉ានី ប្រធានក្រុមដំណើរខ្មែរ បានបញ្ជាក់ថា ចំពោះឈ្មោះអ្នកម្តាយបង្កើតរបស់លោក បឺត សំរេច ក្នុងនាមលោកស្រីជាអ្នកដែលធ្លាប់ហាត់រៀន និងស្ថិតក្នុងរង្វង់សិល្បៈ មួយរូបដែរ លោកស្រីពិតជាមិនដែលបានស្គាល់ និងឮឈ្មោះនោះទាល់តែសោះ។ ដូចការលើកឡើងរបស់លោក សួស វណ្ណឌឿន និងលោក វីរៈ វ៉ារ៉ានី ដែរ លោកស្រីថា “មានតែតេស្ត DNA ទេ ទើបដឹងចម្លើយពិត” ហើយលោកស្រីរំពឹងថា​រឿងនោះជាការពិត។

យ៉ាងណាមិញ លោក បឺត សំរេច ក៏បានចេញមករៀបរាប់ទាំងទឹកភ្នែក ក្រោយទម្លាយរឿងខ្លួនជាកូនលោក ស៊ិន ស៊ីសាមុត និងត្រូវបានមហាជនយកមកវែកញែកជាហូរហែរ និងខ្លះចោទលោកថា កំពុងបំពុលសង្គម។ ក្នុងវីដេអូខ្លីមួយ លោក បឺត សំរេច បញ្ជាក់ថា រាល់អ្វីដែលលោកបានអះអាង មិនមែនជាការភូតភរកុហកឡើយ និងធ្វើឡើងតាម សំណូម​ពរ​ពីអ្នកម្តាយ ព្រោះគាត់បារម្ភថាពេលអត់ពីគាត់ទៅ លោកមិនមានសាច់ញាតិនឹងគេ។

តាមរយៈវីដេអូនេះ លោកក៏បានបញ្ជាក់ថា លោកនឹងធ្វើតេស្ត DNA និងផ្ញើសារជូនទៅអ្នកដែលចោទប្រកាន់លោកថា បានបំពុលសង្គមនោះ ឱ្យមកជួបលោកផ្ទាល់ ដើម្បីទៅធ្វើតេស្តឈាមរកការពិតទាំងអស់គ្នា។ លោកបន្ថែមទៀតថា បើ​សិន​​ជា​​ការ​ធ្វើតេស្តនេះ រកឃើញថាលោកពិតជាកូនបង្កើតរបស់លោក ស៊ិន ស៊ីសាមុត មែន​ឬ​មិនមែនក៏ដោយ ក៏សូម​ឱ្យ​ប្រើប្រាស់​ភាសា​សមរម្យបន្តិចទៅ ព្រោះលោកក៏ជាមនុស្សដែរ៕

អត្ថបទដោយ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយករដ្ឋមន្រ្តី​កម្ពុជា បញ្ជា​​ឱ្យបើកការ​ចរចា​ឲ្យបាន​ឆាប់ ឈានបើកការដ្ឋាន​​សាងសង់ផ្លូវ​ជាតិ ៦០B ពីក្រចេះទៅកំពង់ធំ

Sokha Hotels

ព័ត៌មានពេញនិយម