ជីវិតកម្សាន្ដ
តារាសម្ដែង Boy Pakorn សម្រេចចិត្តសាងផ្នួសមួយរយៈពេល
បន្ទាប់ពីទើបទម្លាយថាចង់រៀបការនិងបង្កើតគ្រួសារជាមួយមិត្តស្រី Faye Pornpawee ទោះបីជាត្រូវរង់ចាំរយៈពេលយូរក្ដី តារាសម្ដែង Boy Pakorn ស្រាប់តែបង្ហាញរូបភាពស្លៀកស្បង់ជីពបួសសងគុណឪពុកម្ដាយកាលពីព្រឹកមិញនេះ។

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៣ ដើម្បីសងនៅគុណរបស់ឪពុកម្ដាយដែលជាអ្នកមានគុណធំ តារាសម្ដែងប្រុស Boy Pakorn បានបង្ហាញវត្តមាននៅវត្ត Pathumwanaram Ratchaworawihan ដោយស្លៀកស ដែលនេះបញ្ចាក់ថា លោកសាងផ្នួសក្នុងនាមជាបព្វជិតសងគុណលោកអ្នកមានគុណនាមជាកូនប្រុសច្បងនៃគ្រួសារ។
ជាមួយគ្នានេះដែរ ក្នុងពិធីបំបួស Boy Pakorn គេឃើញមានវត្តមានអ្នកគ្រប់គ្រងប៉ុស្តិ៍លេខ៣ អ្នករៀបចំរឿងភាគ មិត្តភក្តិស្និទ្ធស្នាល និងជាពិសេសនោះគឺមិត្តស្រីរបសលោកគឺតារាសម្ដែង Faye Pornpawee បានមកចូលរួមក្នុងពិធីដ៏សំខាន់នេះផងដែរ។

ដោយឡែកក្នុង Instagram ផ្ទាល់ខ្លួនរបស់ប្អូនប្រុសទាំងពីររបស់ Boy Pakorn គឺ Thana Chatborirak និង Pat Chatborirak បានបង្ហោះរូបភាពនៃបរិយាកាសគ្រួសារដោយអ្នកម្តាយ Ngamthip និងប្អូនស្រីសំណព្វ Nong Wanmai banចូលរួមក្នុងពិធីកោរសក់យ៉ាងកក់ក្ដៅជាមួយគ្នា។ ស្របពេលដែរ ក្នុងវិស័យសិល្បៈព្រមទាំងអ្នកគាំទ្រជាច្រើនបានចូលមកបញ្ចេញមតិនិងចូលរួមអបអរសាទរចំពោះ Boy Pakorn ដ៏លើសលប់ដូចគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយសង្ស័យបែកជាមួយមិត្តប្រុស Nychaa បង្ហោះរូបភាពមួយសន្លឹក

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ