ជីវិតកម្សាន្ដ
សូ ដានីតា ផ្តើមទម្លាយម្តងមួយៗ អ្នកបោកលុយតុងទីនទាំង ២១ នាក់
បន្ទាប់ពីប្រកាសថាខ្លួនជាជនរងគ្រោះជុំវិញរឿងរ៉ាវបំណុលតុងទីន ខណៈកូនៗរត់ចោលមិនទទួលខុសត្រូវ អ្នកនាង សូ ដានីតា តារាចម្រៀង និងសម្តែងល្បីឈ្មោះមួយរូប ពេលនេះអស់ភាពអត់ធ្មត់ ចាប់ផ្តើមទម្លាយអត្តសញ្ញាណម្តងមួយៗ ចំពោះបុគ្គលដែលបានបោកលុយទាំង ២១ នាក់ ជាបន្តបន្ទាប់។

ជាក់ស្តែងកាលពីយប់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ នេះ តារាស្រី សូ ដានីតា បានបញ្ចេញឈ្មោះ និងរូបភាពបណ្ដើរៗហើយ ដោយបុគ្គល ២នាក់ ប្តីប្រពន្ធ ក្នុងចំនួនទឹកប្រាក់ជាង ៨ ម៉ឺនដុល្លារ។ អ្នកនាង សូ ដានីតា បានបញ្ចេញខ្លឹមសារភ្ជាប់រូបភាពដូច្នេះថា «កុំឲ្យខ្ញុំរែកតែឯងពេក ពួកអ្នកឯងបោកលុយទៅអស់ ទុកឲ្យខ្ញុំស្អុយឈ្មោះក្នុងសង្គមដោយសារពួកអ្នកឯង នៅសល់ ២១ នាក់ទៀត ផុសបន្តបន្ទាប់»។

តារាស្រី សូ ដានីតា បានបញ្ជាក់ដែរថា «សឿន ចាន់ណា ចេញមុខមកដោះស្រាយ ៨១.៧០០ ដុល្លារ ប្រពន្ធបោក ប្តី មកបង្វែងដានរហូតបាត់ស្រមោលឈឹង អ្នកបាត់ដំណឹងសូន្យ បងប្អូនមានដឹងផ្ទះ ឬទីតាំងកន្លែងធ្វើការជនម្នាក់នេះទេ? អ្នកប្រាប់ទៅដល់កន្លែងភ្លាមៗ នាងខ្ញុំជូនរង្វាន់ ២០០ ដុល្លារភ្លាមៗ»។


យ៉ាងណាមិញ ឆ្លើយតបការលើកឡើងរបស់អ្នកគាំទ្រដែលបានចូលទៅ Comment ថា ឈឺចាប់ណាស់បង ជំពាក់មិនសងអ៊ីចឹង ,ខ្លះទៀតថា មេតុងទីន ១០ នាក់ រត់ ១១ នាក់ហើយ ដោយកូនតុងទីនបោក។ ចម្លើយត្រូវបាន សូ ដានីតា បញ្ជាក់ថា នាងឈឺចាប់ជាងគេ ពេលទុកឱកាសឲ្យគេច្រើនដង តែនៅមិនដឹងខ្លួន ហើយរត់គេច។ នាងថា «តែខ្ញុំអត់រត់ទេ នៅឈរដោះស្រាយគ្រប់បញ្ហា»៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ