ជីវិតកម្សាន្ដ
ចានបង្គន់ផ្ទះ Beyoncé ដាក់លក់ដេញថ្លៃ តម្លៃជាងពីរពាន់ដុល្លារ
ក្រោយរើចេញពីផ្ទះជួលមួយនៅតំបន់ Holmby Hills នៃទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កំលុងឆ្នាំ២០១៥ ពេលនេះសម្ភារមួយចំនួនដែលនៅផ្ទះចាស់របស់តារាចម្រៀង Beyoncé និងស្វាមី Jay-Z ត្រូវបានគេយកទៅដាក់ដេញថ្លៃ។

យោងតាមការចុះផ្សាយពី TMZ បានឱ្យដឹងថា គ្រឿងបរិក្ខារមួយចំនួននៅផ្ទះចាស់របស់ Beyoncé បានលក់ឱ្យទៅក្រុមហ៊ុន Eric’s Architectural Salvage LA កាលពីឆ្នាំ២០១៧ ហើយឥឡូវនេះក្រុមហ៊ុនបានដាក់របស់របរទាំងនោះលក់នៅលើវេបសាយ ដែលវារួមទាំងចានបង្គន់ ដែលមានតម្លៃស្នើរសុំចាប់ពី ២,៤០០ដុល្លារអាមេរិក នៅក្នុងការដេញថ្លៃ។

ប្រភពដដែលបន្តថា ចានបង្គន់នោះមិនមែនជាចានបង្គន់ធម្មតានោះទេ វាផលិតចេញយ៉ាងស្រស់ស្អាត មានភាពរឹងមាំ និងមានលក្ខណៈពិសេសប្លែកពីគេ ថែមទាំងត្រូវបានស្រោបមាសទៀតផង។ ទោះយ៉ាងណាបច្ចុប្បន្ន ចានបង្គន់នេះមិនទាន់មានអ្នកដេញថ្លៃយកនៅឡើយ ហើយក្រៅពីចានបង្គន់ក៏នៅមានសម្ភារមួយចំនួនទៀតដូចជា អំពូលភ្លើងតម្លៃ ៨៩៩ដុល្លារអាមេរិក។ល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Beyonce និងស្វាមី ទិញភូមិគ្រឹះតម្លៃ ២០០លានដុល្លារ នៅលើទឹកដី Hollywood
ចុចអាន៖ ទីភ្នាក់ងារ Park Seo Joon ឆ្លើយតបមិនច្បាស់លាស់ជុំវិញព័ត៌មានណាត់ជួបជាមួយ Xooos

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣០ នាទីutes ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?