Connect with us

ជីវិតកម្សាន្ដ

រ៉ូស ចេញសារ ក្រោយផ្ទុះរឿង កក្កដា សោភ័ណ្ឌ ត្រូវដកតំណែង

បានផុស

នៅ

តារា​សម្ដែង​សិច​ស៊ី​កញ្ញា រ៉ូស បាន​ចេញ​សារ​បែប​សើចចំអក​ឡកឡឺយ ក្រោយ​ផ្ទុះ​រឿង កក្កដា សោភ័ណ្ឌ ត្រូវ​គេ​ដក​តំណែង​ពី Miss Fabulous Cambodia។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​ចំពោះ​អ្នកគាំទ្រ និង​និយម​តាមដាន​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា​មាន​ការ​ភ្ញាក់ផ្អើល ខណៈ កក្កដា សោភ័ណ្ឌ ដែល​ជា​បេក្ខភាព​ក្នុង​ការ​ប្រកួត Miss Fabulous Cambodia ត្រូវ​បាន​ស្ថាប័ន Jack ProInternational Model ប្រកាស​ដក​តំណែង​ពី Miss Fabulous Cambodia ជា​ផ្លូវការ​កាលពី​ថ្មីៗនេះ។

ចំណែក​តារា​សិច​ស៊ី រ៉ូស ដែល​ធ្លាប់​ជា​មិត្តភ័ក្ដិ​ល្អ​នឹង​គ្នា​នោះ បាន​ចេញ​សារ​ចំអក ដោយ​លើក​ថា «គេ​ដក​ក្បាល​ចេញ​ដោយសារ​បាបកម្ម ធ្វើ​អាក្រក់​បាន​អាក្រក់ ទេវតា​មាន​ភ្នែក កម្មពៀរ​មិន​ចាំ​ជាតិ​ក្រោយ ជាតិ​នេះ​ស្ដែង​ស្ដែង បើ​គេ​ធ្លាប់​ល្អ​មួយ​យើង បើ​មិន​បាន​សងគុណ​គេ​វិញ​ទេ សុំ​កុំ​បក​ខាំ​គេ លទ្ធផល​ស្ដែង​ស្ដែង ក្រពើ​រមិលគុណ ឲ្យ​លុយ​វា​ចាយ ឲ្យ​បាយ​វា​ស៊ី ចុង​ក្រោយ​វា​ទៅ​ឡាយ​ជេរ​ឯង ដៀល​ក្បាល​ឯង​ទៀត ស្បថ​ពី​ថ្ងៃ​នេះ​តទៅ​ឈប់​ធ្វើ​ល្អ​ជាមួយ​អ្នកណា​ទៀតហើយ»។

គួរ​បញ្ជាក់​ថា ស្ថាប័ន Jack ProInternational Model បាន​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​មូលហេតុ​ដែល​ស្ថាប័ន សម្រេច​ដក​តំណែង កក្កដា សោភ័ណ្ឌ ដោយសារ​តែ​មិន​អាច​បំពេញ​តាម​គោលការណ៍​របស់​ក្រុមហ៊ុន​បាន។ ក្រុមហ៊ុន ក៏​តម្រូវ​ឲ្យ កក្កដា សោភ័ណ្ឌ ត្រូវ​ប្រគល់​មកុដ​ពាន និង​ឆៀង ជូន​មក​ខាង​ក្រុមហ៊ុន។

យ៉ាងណាមិញ បន្ទាប់ពី​មាន​ការ​ប្រកាស​ដូច​ខាងលើ ភ្លាមៗ​នោះ កក្កដា សោភ័ណ្ឌ បាន​ប្រតិកម្ម​តប​ថា ខ្លួន​ជា​អ្នក​លាលែង​តំណែង​ដោយ​ខ្លួនឯង។ កក្កដា សោភ័ណ្ឌ បាន​បញ្ជាក់​ថា «នាង​ខ្ញុំ Miss Fabulous Cambodia2023 សុំ​លា​តំណែង​ដោយសារ​…​មិនមែន​ដក កុំ​មាន​ដៃ​ចេះ​តែ​សរសេរ​ទេ»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខ សុធន
ជីវិតកម្សាន្ដ២៩ នាទីutes មុន

អ្នកនិពន្ធនិងដឹកនាំរឿងលោក​ សុខ​ សុធន ត្រូវវះកាត់ពោះវៀនខ្នែង នៅមន្ទីពេទ្យព្រះកុសុមៈ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៣ នាទីutes មុន

ផន ស្រីពី ត្រៀមដណ្តើមមកុដ Miss Cosmo Cambodia 2025 យ៉ាងមានជំនឿចិត្ត

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ខឹងជំពាក់​លុយមិនព្រម​សង ស្ត្រី​​ជប៉ុនម្នាក់​ត្រូវ​ម្ចាស់​លុយ​​ចាក់​ជាង​៣០កាំបិត ពេល​កំពុង​Live

ព័ត៌មានជាតិ៥០ នាទីutes មុន

អាជ្ញាធរ រៀបចំកែលម្អផ្លូវប្រវែងជាង ២ ពាន់ម៉ែត្រ ឡើងវិញ ត្រៀមរៀបចំសង្ក្រាន្តកំពង់ធំ

សុខា ច័ន្ទ
ជីវិតកម្សាន្ដ៥៤ នាទីutes មុន

ខាត់ ស្រីច័ន្ទ ៖ ដេីម្បីជួយជាតិ កុំថាឡេីយ ៥០ដុល្លារ ទោះមិនបានថវិកាក៏ខ្ញុំធ្វេីដែរ ព្រោះជាតួនាទីសិល្បៈ

Sokha Hotels

ព័ត៌មានពេញនិយម