Connect with us

ជីវិតកម្សាន្ដ

ភ្ញាក់ផ្អើលមិនខាន ក្រោយដឹងពីវិធីសាស្ត្រថែរក្សាសម្រស់របស់ Victoria Beckham នៅអាយុ ៥០

បានផុស

នៅ

យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា Victoria Beckham បានបង្ហាញនូវទម្លាប់ថែរក្សាស្បែក​ដែលនាងឆ្លងកាត់ ដើម្បីរក្សាស្បែក​ឲ្យ​នៅក្មេងជាងវ័យ រលោង និងគ្មាន​ស្នាម​ជ្រួញ​ក្នុងអាយុជិត៥០ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភរិយាកំពូលតារាបាល់ទាត់អង់គ្លេស​បាននិយាយថា នាងប្រើវិធីកែសម្ផស្សមិនរាតត្បាតហៅថា Morpheus8 ដែលជាដំណើរការដែលជំរុញការផលិតកូឡាជែននៅក្រោមស្បែក។ Morpheus8 គឺជា​ការ​ព្យាបាល​ដោយប្រើម្ជុលខ្នាត​តូច​ថ្មី​ដែល​ត្រូវ​បាន​បង្កើត​ឡើងដើម្បីឲ្យ​មាន​ប្រសិទ្ធភាពជាងការព្យាបាលប្រភេទ microneedling ផ្សេងទៀត។

ដូច្នោះ​ហើយ មហាសេដ្ឋីម៉ូដ នឹងសម្តែងរូបនេះ​​ប្រើ Morpheus8 ពីរដងក្នុងមួយឆ្នាំ ហើយចំណាយ ៧០០ផោន (៨៩៣.១៤ដុល្លារ) សម្រាប់ធ្វើម្ដងៗ។ ក្នុងអំឡុងពេលនៃដំណើរការកែសម្ផស្ស លោកស្រីត្រូវស៊ូទ្រាំនឹងការឈឺចាប់ ដោយសារតែម្ជុលរហូតដល់ ២៤ ម្ជុលនឹងជ្រាបចូលទៅក្នុងស្បែកពី ៤ ទៅ៩ មម នៅលើផ្ទៃមុខទាំងមូល ដើម្បីជួយឲ្យ​ស្បែករលោង ស និងកាត់បន្ថយភាព​ជ្រីវជ្រួញ រក្សាភាព​ភ្លឺថ្លា​ចេញពីខាងក្នុង។

បន្ទាប់ពីបញ្ចប់នីតិវិធី ស្នាមជាំនឹងលេចឡើងនៅលើមុខរបស់ Victoria Beckham ហើយត្រូវ​ការ​ពេលប្រហែល ២ ថ្ងៃដើម្បី​បាត់ ហើយឥទ្ធិពលរបស់ Morpheus8 នឹងអាចមើល​ឃើញ​យ៉ាង​ឆាប់រហ័ស។

ទោះយ៉ាងណាក៏ដោយកាល​ឆ្នាំ ២០១១ Victoria Beckham បានរីករាលដាលរួចម្ដងហើយ នៅពេលនាង​បង្ហាញពីទម្លាប់ថែរក្សា​ស្បែក​ពេលព្រឹកដ៏ចំឡែករបស់នាងថា “នៅពេលព្រឹកខ្ញុំចាប់ផ្តើមដោយការបាញ់ទឹក​ត្រជាក់​លើ​មុខ​របស់ខ្ញុំ​ដើម្បី​បំបាត់​ភាព​ហើម ឬ​ស្រអាប់”។

លើសពីនេះ អតីតសមាជិកក្រុម Spice Girls ក៏បាន​បញ្ជាក់​ដែរ​ថា នាងមិនចូលចិត្តប្រើ​ផលិតផលថែរក្សាស្បែក​ច្រើនប្រភេទក្នុងពេលតែមួយនោះទេ ប៉ុន្តែនាងតែងតែផ្តល់​អាទិភាពដល់ផលិតផល​ដែលមានសារធាតុផ្សំដែលសមស្របនឹងស្បែកដូចជា niacinamide, hyaluronic acid ឬវីតាមីន Eជា​ដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាយអាថ៌កំបាំងនៃការសម្រកទម្ងន់របស់តារាស្រី Kim Kardashian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ចងការប្រាក់
សន្តិសុខសង្គម១២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម