Connect with us

ជីវិតកម្សាន្ដ

គ្រាន់តែរូបភាព Prang ឈរញ៉ាំការ៉េមបញ្ចេញស្នាមសាកលើដើមទ្រូង មានអ្នកចុច Like ជាង ៣ ម៉ឺននាក់

បានផុស

នៅ

ទស្សនិកជន​ជាច្រើនឲ្យតែនិយាយពីឈ្មោះរបស់តារាសម្ដែងស្រី Prang Kannarun មិនមានអ្នកណាម្នាក់ថាមិនស្គាល់នោះទេ។ បើទោះបីជារឿងរ៉ាវទាក់ទងនឹងមិត្តប្រុសទើបបែកគ្នាក្ដី ប៉ុន្តែនិន្នាការនៃភាពល្បីល្បាញមិនចេះសាបរបស់​នាង​ តែង​លេចលើ​អ៊ីនធឺណិត​ជារឿយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ​ តាមរយៈបណ្ដាញសង្គម Instagram តារាស្រី Prang ​បានស្លៀកខោជើងធំនិងពាក់​​អាវ​ពណ៌​ស បង្ហាញ​ស្បែក​សរ​លោង និង​ស្នាម​សាក់​លើ​ដើម​ទ្រូង និង​ដើម​ដៃ។ អ្វី​ដែល​ជា​ទី​កត់សំគាល់​នោះ​គឺ​មហាជន​ជាច្រើន​ មិនថាប្រុសឬស្រី ក្រោយបាន​ទស្សនា​រូបភាព​ប៉ុន្មាន​សន្លឹក​នេះរួច ពិតជា​ទប់អារម្មណ៍​សរសើរ​សម្រស់​នាង​គ្រប់ៗគ្នា។ ព្រោះ​ទំហំ​នៃ​ចំនួន​អ្នក​ចូល​ចិត្ត​លើរូបភាពរបស់នាង នៅ​តែ​មាន​ការ​វាយ​តម្លៃ​រហូត​ដល់​ជាង ៣​ម៉ឺន Like មិន​ធ្លាប់​មានពីមុនមកទេ។

យ៉ាងណាមិញ​សម្រាប់​ការចុច Like និងស៊ែរច្រើន​ភ្ល្លូកទឹកភ្លូកដី​ដី​ពី​សំណាក​អ្នកគាំទ្រ​ មិនមែន​ជា​លើក​ទីមួយ​ទេ​សម្រាប់ តួស្រី​ក្នុងរឿង ​”បុព្វេសន្និវាស” ជា​ធម្មតា Prang តែងតែ​បង្ហោះ​នៅ​រូបភាព​ស្អាតៗ​និង​សិចស៊ី​អួត​លើ​បណ្ដាញ​សង្គម​ដោយ​ទទួល​ការសរសើរ​ព្រោងព្រាត​ពីហ្វេន។ ជា​ពិសេស​វីដេអូ​ឃ្លិប​នៃ​ចម្រៀង​ដែល​នាង​ច្រៀង​ មាន​តែ​អ្នក​សរសើរ​ថា​ព្រមៗគ្នា​ មិនត្រឹមមិន​សម្រស់​ស្រស់​សោភា​មួយ​មុខ​ ប៉ុន្តែ​បើ​ងាក​ទៅ​មើល​សំឡេង​វិញ​ក៏​ពី​រោះ​មិន​ចាញ់​តារា​ចម្រៀង​អាជីព​ដែរ៕

សូមទស្សនារូបភាពខាងលក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាថៃ ៧ ដួង ក្រោយប្រេះឆាជាមួយមិត្តប្រុស សម្រស់កាន់តែស្អាត និងលេងខ្លួនសិចស៊ីចាស់ដៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម