Connect with us

ជីវិតកម្សាន្ដ

ភស្តុតាងមួយឆ្នាំមុនអាចបញ្ជាក់ថា Park Seo Joon ទាក់ទងនឹង xooos យូរហើយ

បានផុស

នៅ

ប៉ុន្មានម៉ោងមុននេះ ធ្លាយពាក្យចចាមអារ៉ាម​​ថា Park Seo Joon កំពុងណាត់ជួបជាមួយ​ xooos ដែលមានអាយុតិចជាងលោក៥ឆ្នាំ និងមានអ្នកតាមដានជាង ១.៥លាននាក់នៅលើ Youtube នៅតែក្លាយជាប្រធានបទក្តៅដដែល។ ទោះបីជាភ្នាក់ងាររបស់តារាសម្តែងរូបនេះមិនទាន់ផ្តល់មតិជាក់លាក់ក៏ដោយ អ្នកនិយមលេង​អ៊ីនធឺណេត​បានរកឃើញព័ត៌មានលម្អិត​ជាបន្តបន្ទាប់​ដែលបញ្ជាក់ពីរឿងរ៉ាវ​ស្នេហា​របស់អ្នកទាំងពីរកាលពីមួយឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាងនេះទៅទៀត Park Seo Joon និង xooos ត្រូវគេនិយាយថា បានណាត់ជួប​ដោយ​សម្ងាត់​កាលពី ១ ឆ្នាំមុន​មក​ម្ល៉េះ។ កាលណោះ Youtuber រូបនេះបង្ហោះសារសរសើរ​ហាងកាហ្វេនៅអគារ Park Seo Joon រស់នៅ១ថ្ងៃមុនថ្ងៃខួបកំណើត​របស់លោក ធ្វើ​ឲ្យ​​មានមន្ទិល​សង្ស័យ​ថា​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ដើម្បី​អបអរ​ថ្ងៃ​ខួប​កំណើត​។

ក្នុងឆ្នាំ ២០២២ផងដែរ ពេលដែលចូលរួមក្នុងព្រឹត្តិការណ៍របស់ Chanel នៅទីក្រុងឡុងដ៍ Park Seo Joon និង នាង​បានបង្ហាញខ្លួនដោយថតរូបជាមួយគ្នា។ អាស្រ័យហេតុនេះ តារាសម្តែង Park Seo Joon​ បច្ចុប្បន្នជាទូត​សុឆន្ទៈ​របស់ Chanel ប៉ុន្តែភាគីរបស់ xooos  ហាក់ដូចជាមិនមានទំនាក់ទំនង​អ្វីជាមួយ​យីហោ​ដ៏ពេញនិយមនេះទេ។ មិនត្រឹមតែ​ប៉ុណ្ណោះ គូស្នេហ៍មួយគូនេះ​ក៏បានទៅដើរទិញឥវ៉ាន់ជាមួយគ្នានៅទីក្រុងឡុងដ៍ផង​ដែរ។

លើសពីនេះទៀត xooos ក៏បានតាមដានគណនីបណ្តាញសង្គមរបស់ប្អូនប្រុស និងបុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់ Park Seo Joon ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នាងមិនបានតាមដាន Park Seo Joon ដើម្បីចៀសវាងការសង្ស័យពីពិភពអនឡាញ។ ចំណែកប្អូនប្រុសរបស់ Park Seo Joon ក៏តាមដាន​គណនី​បណ្តាញសង្គមរបស់ xooos ផងដែរ។ ជាមួយគ្នានេះ អ្នកទាំងពីរមានភាព​ស្និទ្ធស្នា​លជាមួយតារាចម្រៀងប្រុស Peakboy​ ខ្លាំង។ ព័ត៌មាន​លម្អិតនេះ ធ្វើឲ្យអ្នកគាំទ្រកាន់តែមានការសង្ស័យចំពោះទំនាក់ទំនងរវាង Park Seo Joon ខ្លាំងជាងមុន។​

បន្ថែមពីនេះទៀត xooos មានភាព​ស្និទ្ធស្នាល​ខ្លាំង ឧស្សាហ៍​ចេញក្រៅថតរូបជាមួយ Jennie និង Jung Ho Yeon។ តារាស្រីល្បីៗទាំងពីរដួងនេះតែងតែជួបគ្នា មានភាពសប្បាយរីករាយ និង​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ Park Seo Joon នៅក្នុងព្រឹត្តិការណ៍​នានា។

ទោះយ៉ាងណាក៏ដោយ រឿង​ដែល Park Seo Joon ណាត់​ជួប​ស្រីតារាស្រីយូធូប ​xooos នៅ​តែ​ជា​សំណួរ​បើក​ចំហសម្រាប់អ្នលេងអ៉ិនធើណេតជាច្រើន ខណៈ​ទស្សនិកជនមួយចំនួនធំក៏ចាប់អារម្មណ៍ដោយគាំទ្រជាឯកច្ឆ័ន្ទ​ឲ្យគូស្នេហ៍មួយគូនេះបង្កាត់​ភ្លើងស្នេហ៍៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Son Ye Jin ហានចាយលុយ ១៩ លានដុល្លារទិញផ្ទះសម្រាប់មើលថែកូន

ចុចអាន៖តួឯកស្រីរឿង “F4កូរ៉េ” ចាញ់ក្ដីរឿងបណ្ដឹង ត្រូវបង់ប្រាក់រាប់លានដុល្លារឲ្យផលិតកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៧ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម