Connect with us

ជីវិតកម្សាន្ដ

Park Seo Joon ឆ្លើយយ៉ាងខ្លី ក្រោយលេចឮព័ត៌មានណាត់ជួបជាមួយមិត្តភក្តិរបស់ Jennie

បានផុស

នៅ

បន្ទាប់ពីលេចឮព័ត៌មានចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាជាមួយ Xooos ដែលត្រូវជាពួកម៉ាករបស់តារាចម្រៀង Jennie សមាជិកក្រុម Blackpink តារាសម្ដែង Park Seo Joon មិនព្រមឆ្លើយតបអ្វីទាំងអស់ជុំវិញរឿងនេះ ថែមបន្សល់ចម្ងល់ ក្រោយផ្ដល់បទសម្ភាសន៍មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី២០ ខែ​មិថុនា កន្លងទៅ Park Seo Joon បាន​រងនូវពាក្យ​ចចាម​អារ៉ាម​ថា​មាន​ទំនាក់​ទំនងស្នេហា​ជាមួយ​នឹង​ YouTuber និងតារា​ចម្រៀង Xooos បន្ទាប់ពីរូបថតរបស់តារាទាំងពីរ បានបង្ហោះទៅកាន់សហគមន៍អនឡាញ។

មិនយូរប៉ុន្មាន ទីភ្នាក់ងារ Awesome Entertainment របស់ Park Seo Joon បានឆ្លើយតបនឹងការចោទប្រកាន់នេះ ដោយបញ្ជាក់ថា ពួកគេពុំមានសិទ្ធិទម្លាយឯកជនភាពរបស់តារាសម្តែងខ្លួននោះទេ។

មកដល់ថ្ងៃទី២១ ខែមិថុនា Park Seo Joon បានចេញមុខនិយាយពាក្យប៉ុន្មានម៉ាត់ខ្លីៗទៅនឹងពាក្យចចាមអារ៉ាមដែលពាក់ព័ន្ធនឹងខ្លួន ដែលវាកាន់តែធ្វើឱ្យទស្សនិកជនមានមន្ទិលសង្ស័យទ្វេដង។ ថ្លែងនៅក្នុងសន្និសីទព័ត៌មានមួយ ​តារាវ័យ ៣៤ឆ្នាំរូបនេះ ហាក់ព្យាយាមលាក់បាំងរឿងរបស់ខ្លួនដោយនិយាយថា លោកសុំមិនបង្ហាញរឿងឯកជនរបស់លោកនោះទេ ទោះបីជាពាក្យចចាមអារ៉ាមដែលកំពុងផ្សព្វផ្សាយ ជារឿងពិតឬមិនពិតក៏ដោយ។

ថ្វីត្បិតតែតារាប្រុសរូបនេះកំពុងព្យាយាមរក្សាការសម្ងាត់ពីជីវិតឯកជនរបស់ខ្លួនក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយកត់សម្គាល់ឃើញថា កាលពីពេលកន្លងមក ក្រោយលចឮព័ត៌មានបែបនេះ Park Seo Joon តែងតែចេញមុខបដិសេធយ៉ាងដាច់អហង្ការ ទើបតែលើកនេះប៉ុណ្ណោះ លោកបានបន្សល់នូវចម្ងល់ពេញខួរក្បាលអ្នកគាំទ្រ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អ្នកគាំទ្រមានការសង្ស័យ Lisa សមាជិក Black pink ណាត់ជួប Park Bo Gum

ចុចអាន៖ ចានបង្គន់ផ្ទះ Beyoncé ដាក់លក់ដេញថ្លៃ តម្លៃជាងពីរពាន់ដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម