ជីវិតកម្សាន្ដ
អ្នកគាំទ្រលាន់មាត់ម្ដងទៀតថាតួ “ឡៃឡាធីតាយក្ខ” អាយុ ១១ ឆ្នាំ ស្អាតពេកដូចមនុស្សវ័យក្រមុំ
នាងតូចដែលជាតួកុមារីក្នុងរឿង “ឡៃឡាធីតាយក្ខ” ធ្លាប់ល្បីល្បាញមកប៉ុន្មានឆ្នាំមុន ពេលនេះនាងហាក់បង្ហាញខ្លួនញឹកញាប់លើបណ្ដាញសង្គម ខណៈអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរសម្រស់នាងថា ត្រឹមអាយុ១១ឆ្នាំ ប៉ុន្តែស្អាតដូចមនុស្សពេញវ័យក្រមុំ។

តារាសម្ដែងតូចច្រឡឹង Nong Inter Rungrada បានបង្ហោះរូបភាពនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង ដែលមានអ្នកតាមដានដល់ទៅ១លាននាក់ ក្នុងឈុតពណ៌ស ផាត់មុខស្រាលៗ ធ្វើសក់ Cute ទៅចូលរួមក្នុងកម្មវិធី “one Sanan screen”។

ប្រាកដណាស់ ដោយសារតែភាពល្បីល្បាញដែលនាងតូចរូបនេះធ្លាប់សាងតាំងពីកុមារភាព ដូច្នេះក្រោយនាងបង្ហាញខ្លួនជាបន្តបន្ទាប់លើបណ្ដាញអ៉ិនធើណេត អ្នកគាំទ្រគ្រប់គ្នាសុទ្ធតែបញ្ចេញមតិថាសឹងតែចំណាំនាងលែងស្គាល់ថាជាតួកុមារដ៏ក្រមិចក្រមើមលើកញ្ចក់ទូរទស្សន៍កាលពីកន្លងមក។
លើសពីនេះដែរ មហាជនមួយចំនួនធំបាននិយាយដូចៗគ្នាថា Nong Inter Rungrada កាន់តែចាស់កាន់តែស្អាត។ អាយុ ១១ ឆ្នាំសោះ ក្លាយជាតារាសម្ដែងដែលមានស្នាដៃជាច្រើនទៅហើយ។
យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះនាងក៏ត្រូវអ្នកគាំទ្រជាច្រើនដែលស្រលាញ់ចូលចិត្តបានចូលមកបញ្ចេញមតិសរសើរសម្រស់របស់នាងម្ដងរួចទៅហើយនៅពេលដើរលើកម្រាលព្រំក្រហមរំលេចភាពស្រស់ស្អាត ពេលតុបតែងខ្លួន ជាពិសេសសម្រស់របស់ Nong កាន់តែលេចធ្លោខ្លាំងដូចមនុស្សស្រីពេញវ័យក្រមុំ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នាងតូចក្នុងរឿង “ឡៃឡាធីតាយក្ខ” បង្ហាញខ្លួនលើកម្រាលព្រំក្រហម អ្នកគាំទ្រចំណាំសឹងមិនស្គាល់
ចុចអាន៖គ្រាន់តែរូបភាព Prang ឈរញ៉ាំការ៉េមបញ្ចេញស្នាមសាកលើដើមទ្រូង មានអ្នកចុច Like ជាង ៣ ម៉ឺននាក់

-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច