ជីវិតកម្សាន្ដ
សាយ បង្ហោះសារអន់ចិត្ត ដែលយុវជនសម័យថ្មី ខ្វល់រឿងគ្រួសារគេច្រើនជាងរឿងជាតិ
លោកអ្នកប្រាកដជាបានស្គាល់ហើយ តារាចម្រៀង អ៊ួន បឋម ហៅ សាយ ដែលជាយុវជនម្នាក់មានបេះដូងមនុស្សធម៌ ចូលចិត្តធ្វើការងារសង្គមនោះ គឺថ្មីៗនេះ បានបង្ហោះសារអន់ចិត្តនឹងយុវជនសម័យថ្មីមួយចំនួន ដែលខ្វល់រឿងគ្រួសារគេច្រើនជាងរឿងសង្គមជាតិ។

តាមរយ:ទំព័រហ្វេសប៊ុករបស់ខ្លួន សាយ បានសរសេររៀបរាប់ដួច្នេះថា៖«ខ្ញុំមិនអន់ចិត្តទេ នៅពេលមិនសូវមានអ្នកខ្វល់ពីកម្មវិធីរបស់ពួកខ្ញុំ តែខ្ញុំអន់ចិត្តនៅពេលយុវជនសម័យថ្មី ខ្វល់តែពីរឿងគ្រួសារគេ និងជម្លោះបុគ្គល ច្រើនជាងរឿងជាតិ»។ ជាមួយគ្នានេះ លោកក៏បានចែករំលែកខ្លឹមសារនេះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយបានបញ្ជាក់បន្ថែមថា៖ «យុវជនជាសសរទ្រូងជាតិ អនាគតរបស់ប្រទេសជាតិនាថ្ងៃខាងមុខ គឺរំពឹងលើយុវជន យុវជនមានគំនិតបែបណាអនាគតរបស់ប្រទេសមួយ គឺនឹងទៅបែបនោះហើយ»។


សូមបញ្ជាក់ថា សាយ គឺជាសិល្ប:ករមួយរូបដែលតែងតែលះបង់ ពេលវេលា កម្លាំងកាយចិត្ត រិះរកវីធីគ្រប់បែបយ៉ាង ក្នុងការធ្វើកិច្ចការងារមនុស្សធម៌ ដើម្បីស្វែងរកថវិកាជួយដល់កុមារកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?