ជីវិតកម្សាន្ដ
Prang ឆ្លើយយ៉ាងច្បាស់ ពីទំនាក់ទំនងជាមួយបុរសនាងកំពុងស្និទ្ធស្នាលជាមួយ
បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា តារាសម្ដែងស្រី Prang Kannarun កំពុងសាងទំនាក់ទំនងស្នេហាជាមួយ Chalermchai Mahagitsiri ពេលនេះនាងស្រាប់តែចេញមុខមកបញ្ជាក់ការពិតឲ្យកាន់តែច្បាស់ជាងនេះ ដោយឈប់ឲ្យមហាជនយល់ច្រឡំទៀត។

តាមរយៈការសម្ភាសន៍មួយ Prang Kannarun និយាយថា ”ខ្ញុំបានស្គាល់លោក Chalermchai មួយឆ្នាំមកហើយ! ពេលនោះខ្ញុំកំពុងអភិវឌ្ឍខ្លួនឯងទៅរៀនច្រៀង ដែលខ្ញុំមិនអាចចេញមកនិយាយពីអ្វីដែលខ្ញុំកំពុងធ្វើនោះទេ ព្រោះថាលោកគឺជាម្ចាស់ជំនួយដ៏ធំរបស់ខ្ញុំ”។
ជាចុងក្រោយ តួឯកស្រីក្នុងរឿង “អ្នកតស៊ូទេវតា” ក៏បានបញ្ជាក់ពីទំនាក់ទំនងជាមួយ Chalermchai ថែមទៀតថា “គាត់ពិតជាថៅកែរបស់ខ្ញុំ ក្នុងកន្លែងថ្មីហៅថា4November ពេលនេះខ្ញុំជាអ្នកសិល្បៈដំបូងនិងតែមួយគត់ក្នុងជំផលិតកម្មគាត់ដោយចុះកុងត្រា២ឆ្នាំ ថ្ងៃនេះជាថ្ងៃដែលខ្ញុំមានមោទនភាព និងសប្បាយរីករាយណាស់។ បន្ទាប់ពីនេះនឹងមានស្នាដៃជាច្រើនទៀតចេញផ្សាយ។ ចំណែកឯការសម្ដែងវិញ ខ្ញុំនៅតែទទួលយក មានការបែងចែកពេលវេលាច្បាស់លាស់”។
ទោះយ៉ាងណាក៏ដោយ ក្រោយលេចរូបភាពប៉ុន្មានសន្លឹករបស់នាង បង្ហាញភាពល្អិតល្មួតជាមួយលោក Chalermchai លើបណ្ដាញសង្គមអ់ីនធើណេត មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍និងជួយត្រេកអរដល់ Prang Kannarun ដែលឆាប់រកឃើញស្នេហាថ្មី។ ប៉ុន្តែបន្ទាប់ពីនាងបកស្រាយលម្អិតបែបនេះទៅហើយ ទស្សនិកជនក៏នៅតែគាំទ្រ ហើយនៅតែចង់ឲ្យបើកបេះដូងទទួលអ្នកថ្មីដដែល៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រាន់តែរូបភាព Prang ឈរញ៉ាំការ៉េមបញ្ចេញស្នាមសាកលើដើមទ្រូង មានអ្នកចុច Like ជាង ៣ ម៉ឺននាក់

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?