Connect with us

ជីវិតកម្សាន្ដ

Ananda ទម្លាយពីជីវិតក្រោយរៀបការបាន ៤ ខែថា ​គ្រប់យ៉ាងត្រូវធ្វើតាមភរិយាទាំងស្រុង

បានផុស

នៅ

តារាប្រុសរូបសង្ហា Ananda Everingham បានទម្លាយពីជិវិតក្រោយរៀបអាពាហ៍ពិពាហ៍​៤ខែជាមួយ​ភរិយាដែលជាអ្នករចនាម៉ូដគឺនាង Nut Nitcha ថា គ្រប់យ៉ាងមិនដូចកាលនៅលីវនោះទេ ព្រោះ​លោក​ត្រូវធ្វើ​តាម​​ភរិយា​និង​ចំណង់ចំណូលចិត្ត​នាងទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាប្រុសរូបនេះបាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​ថា លោក​បាន​ក្លាយ​ជា​តុក្កតា​ស្លៀកពាក់​ដោយប្រពន្ធផ្ទាល់។ ពី​ព្រោះ​​ថ្ងៃខ្លះភរិយាផ្តល់​សំលៀក​បំពាក់​ឲ្យ​ស្លៀក ហើយមានពេលខ្លះត្រូវចេញទៅក្រៅ ភរិយាតែងតែផ្ញើស្ទីលសក់របស់តារាណាមួយ ហើយប្រាប់ឲ្យធ្វើស្ទីលធ្វើម៉ូដសក់នេះឲ្យគាត់មើល។ លោកមានអារម្មណ៍ថាវាផ្ទុយនឹងរូបរាងលោក​ខាងលិចរបស់លោកយ៉ាងខ្លាំង។ ទោះយ៉ាងណាក៏ដោយ លោក​នឹង​ថត​រូប​ដើម្បី​បង្ហាញ​ប្រពន្ធ​​មើល​ថា​បាន​ធ្វើ​វាដើម្បីនាង ប៉ុន្តែ​ក្រោយ​មកលោកនៅតែឲ្យជាងសក់ធ្វើម៉ូដដែលលោកពេញចិត្តវិញដដែល។

តារាសម្ដែង Ananda Everingham បានបញ្ចាក់បន្ថែមទៀតថា “ប្រពន្ធខ្ញុំចូលចិត្តតារាកូរ៉េ Song Joong Ki ខ្លាំងណាស់ នាងនឹងព្យាយាមកាត់សក់ឲ្យ​ដូច Song Joong Ki ប៉ុន្តែមិនបានសម្រេចទេ ព្រោះខ្ញុំមានមុខ​កាត់ទៅ​បរទេស​ច្រើនជាង”។

ត្បិតថា​ត្រូវ​តម្រូវចិត្ត​ភរិយាច្រើនជាង​ខ្លួនឯង​ក្ដី​ ប៉ុន្តែតារាប្រុសរូបនេះក៏មិនភ្លេចបង្ហើបថា នេះ​គឺជា​ចំណុច​សំខាន់មួយទៀត​នៃ​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក។ ​កាលមុនលោក​ធ្លាប់​និយាយ​ថា​មិន​ចង់​សាង​គ្រួសារ​ ដោយសារ​តែ​ទទួល​រងឥទ្ធិពល​ពី​ស្ថានភាព​ឪពុកម្ដាយ​លែងលះ តែមកទល់ពេលនេះ លោក​នៅតែ​មិន​ស្ដាយក្រោយ​ដែល​ជ្រើស​យកនាង​ជាគូអនាគត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្រលាន់មាត់ម្ដងទៀតថាតួ “ឡៃឡាធីតាយក្ខ” អាយុ ១១ ឆ្នាំ ស្អាតពេកដូចមនុស្សវ័យក្រមុំ

ចុចអាន៖Prang ឆ្លើយយ៉ាងច្បាស់ ពីទំនាក់ទំនងជាមួយបុរសនាងកំពុងស្និទ្ធស្នាលជាមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មាស
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ធនាគារ Citi៖ តម្លៃមាសអាច​កើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

Sokha Hotels

ព័ត៌មានពេញនិយម