ជីវិតកម្សាន្ដ
BTS ចូលបម្រើកងទ័ព! តើ BLACKPINK នឹងគ្រប់គ្រងឧស្សាហកម្មតន្ត្រី Kpop ទេ?
ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ក្នុងពេលដំណាលគ្នាថា សមាជិកដែលនៅសល់របស់ BTS នឹងចូលបម្រើកងទ័ពរហូតដល់ចុងឆ្នាំ ២០១២៣។ នេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលជះឥទ្ធិពលដល់ឧស្សាហកម្មតន្ត្រីកូរ៉េ នៅពេលដែលបច្ចុប្បន្នក្រុមកំពូលនេះស្ថិតក្នុងស្លាកថាសកល។

យ៉ាងណាមិញ ព្រឹត្តិការណ៍នេះបានទាក់ទាញមតិជាច្រើនពីសហគមន៍អនឡាញ។ សំណួរភាគច្រើនដែលសួរគឺនៅពេលដែល BTS ចូលបម្រើកងទ័ព តើមានក្រុមណាអាចធ្វើអព្ភូតហេតុសម្រាប់ឧស្សាហកម្ម Kpop ដូចក្រុមទាំង ៧នាក់ធ្លាប់ធ្វើឲ្យពិភពលោកងាកមើលតន្ត្រីកូរ៉េខាងត្បូង។
នៅពេលនេះ BLACKPINK ត្រូវបានប្រព័ន្ធផ្សព្វផ្សាយកូរ៉េព្យាករណ៍ថា ជាឈ្មោះដែលអាចជំនួសតំណែងរបស់ BTS ។ ជាទូទៅ ឧស្សាហកម្ម Kpop បច្ចុប្បន្នមិនខ្វះក្រុមដែលមានទេពកោសល្យនោះទេ ប៉ុន្តែដើម្បីឈានទៅដល់កម្រិតដែលពិភពលោកទទួលស្គាល់ វាអាចមានតែ BTS និង BLACKPINK ប៉ុណ្ណោះ។
ដោយឡែក ទំព័រ YTN News បាននិយាយថា ប្រសិនបើ BTS ពិតជាចូលបម្រើការងារមែន នេះគឺជាឱកាសមាសសម្រាប់ក្រុមផ្សេងទៀតដើម្បីឡើងដល់កំពូល ហើយបេក្ខភាពលេខ១ បច្ចុប្បន្នគឺគ្មាននរណាក្រៅពី BLACKPINK នោះទេ។
YTN News បានបញ្ចេញមតិថា “BLACKPINK មានអត្តសញ្ញាណតន្ត្រីផ្ទាល់ខ្លួន ច្បាស់ និងប្លែក។ នៅ BLACKPINK យើងអាចមានអារម្មណ៍ថាមានទំនុកចិត្ត ការអភិវឌ្ឍន៍អន្តរជាតិ។ ពួកគេច្រៀងបានល្អ រាំបានល្អ ហើយសំខាន់បំផុតគឺការស្រលាញ់របស់ទស្សនិកជន”។
ទោះយ៉ាងណាក៏ដោយ ក្នុងអំឡុងខែសីហា ដល់ខែកញ្ញា ឆ្នាំ ២០២២ BLACKPINK បានវ៉ាដាច់ BTS ដើម្បីកាន់កាប់តំណែងកំពូលក្នុងតារាងតម្លៃម៉ាក។ នេះជាលទ្ធផលដែលសមាជិកទាំង ៤ សុទ្ធតែជាមុខមាត់របស់ម៉ាកយីហោធំៗទូទាំងពិភពលោក។ កម្រិតសកលរបស់ BLACKPINK មិនត្រឹមតែផ្អែកលើចំនួន MV និងតន្ត្រីឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះត្រូវបានបញ្ជាក់ដោយការលក់សំបុត្រ បន្ទាប់ពីការប្រគំតន្ត្រីទេសចរណ៍ពិភពលោក BORN PINK បានសាយភាយពិភពលោកនាពេលថ្មីៗនេះ។
យោងតាមស្ថិតិ Touring Data បញ្ចាក់ថាដំណើរទេសចរណ៍ពិភពលោក BORN PINK បានក្លាយជាដំណើរទេសចរណ៍ដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រជាផ្លូវការសម្រាប់ក្រុម។
ទន្ទឹមនឹងនេះដែរ BORN PINK រកចំណូលបាន ៧៨.៥ លានដុល្លារ ជាមួយនឹងសំបុត្រចំនួន ៣៦៦,០០០ សម្រាប់កម្មវិធីចំនួន ២៦ ។ យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពរហូតមកដល់ពេលនេះ ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក BORN PINK បាននាំឲ្យ BLACKPINK រកចំណូលបានជាង ១០០លានដុល្លារ។
កន្លងមក BLACKPINK ក៏បានកត់ត្រាប្រវត្តិនៃការក្លាយជាសិល្បករអាស៊ីដំបូងគេដែលទទួលតួនាទីជា Headliner ក្នុងមហោស្រពតន្ត្រីសកល Coachella 2023។ គេអាចឃើញថាអាជីពរបស់ BLACKPINK កំពុងតែឈានទៅមុខយ៉ាងខ្លាំងនៅក្នុងទីផ្សារតន្ត្រីអន្តរជាតិ។ BLACKPINK នៅពេលនេះ មានគុណសម្បត្តិច្រើនណាស់ ដើម្បីបន្តក្លាយជាក្រុម Kpop លេខ ១ នាពេលខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះ បទចម្រៀងរបស់ BLACKPINK នាពេលថ្មីៗនេះ គឺផ្តោតលើសហគមន៍ ជំនួសឲ្យការផ្តោតលើការអភិវឌ្ឍន៍អារម្មណ៍របស់សិល្បករ។ BORN PINK គឺជាភ័ស្តុតាងច្បាស់បំផុតនៃរឿងនេះ នៅពេលដែលអាល់ប៊ុមនេះបានបង្កើតសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍ជាបន្តបន្ទាប់នៅក្នុងទីផ្សារអន្តរជាតិ។
ដូច្នេះនៅពេលដែល Kpop អវត្តមានពី BTS រយៈពេលយូរ វានឹងចាំបាច់ត្រូវមានឈ្មោះដើម្បីរក្សាកម្ដៅនៃទីផ្សារតន្ត្រីនៅលើពិភពលោក។ ហើយឥឡូវនេះ ក្រៅពី BLACKPINK ប្រហែលជាគ្មាននរណាម្នាក់វ៉ាជែងបាននោះទេ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភស្តុតាងមួយឆ្នាំមុនអាចបញ្ជាក់ថា Park Seo Joon ទាក់ទងនឹង xooos យូរហើយ
ចុចអាន៖Son Ye Jin ហ៊ានចាយលុយ ១៩ លានដុល្លារ ទិញផ្ទះសម្រាប់មើលថែកូនប៉ុណ្ណោះ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា