ជីវិតកម្សាន្ដ
អ្នកគាំទ្រកូរ៉េប្រើសម្ដីធ្ងន់ៗលើ xooos ក្រោយល្បីទាក់ទងជាមួយ Park Seo Joon
អ្នកនិយមលេងអ៊ីនធឺរណិតកូរ៉េបានសម្ដីធ្ងន់ៗវាយប្រហារទៅគណនី Instagram របស់តារាចម្រៀង xooos បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមណាត់ជួបជាមួយតារាសម្ដែង Park Seo Joon ។

ក្រោយធ្លាយពាក្យចចាមអារ៉ាមណាត់ជួបគ្នា Park Seo Joon បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយព្យាយាមគេចវេសក្នុងការបញ្ជាក់ពីទំនាក់ទំនងរវាងលោកនិង YouTuber កញ្ញា xooos ហើយបន្ទាប់ពីការបញ្ជាក់មិនច្បាស់លាស់របស់តារាប្រុសរូបនេះ វាបានធ្វើឱ្យអ្នកគាំទ្ររបស់លោកចេញមកប្រើសម្ដីមិនល្អជាច្រើនទៅលើសាមីខ្លួនខាងស្រី។

អ្នកលេងអ៊ីនធឺរណិតដែលជាហ្វេនរបស់ Park Seo Joon នាំគ្នាខឹងសម្បារនឹង xooos និងបានសម្រុកចូលទៅបញ្ចេញមតិទាំងកំហឹងនៅលើ Instagram របស់តារាចម្រៀងរូបនេះ។

ពួកគេបានសរសេរលើការបង្ហោះរបស់ xooos ថា “នាងមិនសមនឹង Seo Joon ទេ!, Park Seo Joon ល្អជាងនាងឆ្ងាយណាស់, ខ្ញុំស្ទើរតែមិនជឿថា Park Seo Joon កំពុងណាត់ជួបជាមួយមនុស្សស្រីមិនទាន់ពេញវ័យ ខ្ញុំខកចិត្តណាស់, Park Seo Joon ជាកំពូលតារា ចុះនាងជាអ្វី?, ខ្ញុំមិនចង់និយាយអាក្រក់ទេ ប៉ុន្តែអ្នកទាំងពីរពិតជាមិនសមគ្នាទេ, ។ល។ “
ថ្វីត្បិតតែ xooos បានរងនូវសម្ដីអវិជ្ជមានលើនាងបែបនេះក្ដី ប៉ុន្តែអ្នកគាំទ្រអន្តរជាតិជាច្រើនបានចេញមុខការពារនាងផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Park Seo Joon ឆ្លើយយ៉ាងខ្លី ក្រោយលេចឮព័ត៌មានណាត់ជួបជាមួយមិត្តភក្តិរបស់ Jennie

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ