ជីវិតកម្សាន្ដ
មួយឈុតសាមញ្ញៗរបស់ Aum ចេញក្រៅជាមួយមិត្ត តម្លៃសុទ្ធតែខ្ទង់ពាន់ដុល្លារ
មួយរយៈចុងក្រោយនេះ តារាសម្ដែងជួរមុខ Aum Patchrapa កម្រទទួលការងារ មិនសូវចេញមុខតាមប្រព័ន្ធផ្សព្វផ្សាយ និងបញ្ចេញមុខក្នុងព្រឹត្តិការណ៍នានា ដូចពីមុននោះទេ។ ជាពិសេសសូម្បីតែចេញទៅជួបជុំមិត្តភ័ក្ដិក៏នាងហាក់ស្ងប់ស្ងាត់មួយរយៈ ដោយសារនាងចំណាយពេលស្ទើរពេញមួយជីវិតនៅផ្ទះ។

ប៉ុន្តែថ្មីៗនេះ រៀមច្បង Aum Patchrapa ស្រាប់តែបង្ហាញមុខលើបណ្ដាញសង្គមអ៉ិនធើណេត ក្នុងរូបភាពជាមួយក្រុមមិត្តភក្តិអភិជន និងបានសរសេរបញ្ជាក់ខេបសិនថា “ចេញមករកមិត្ត”។
យ៉ាងណាមិញ ក្នុងព្រឹត្តិការណ៍ជាមួយមិត្តស្និទ្ធស្នាល តារាស្រីរូបនេះ ស្លៀកឈុតវែងធម្មតា ប៉ុន្តែមហាជនជាច្រើនសឹងតែមិនជឿថារ៉ូបសាមញ្ញរបស់នាងតាមពិតគឺជាម៉ាកល្បីៗ ដែលមានតម្លៃដល់ទៅ ៥៥,០០០ បាត(១,៥៦១ដុល្លារ) ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះគឺកាបូបតូចពីម៉ាកល្បី ខណៈតម្លៃគឺខ្ពស់ជាង ៩៦,០០០បាត (២,៧២៥ដុល្លារ)ឯណោះ។
ទោះយ៉ាងណាក៏ដោយ តាមរយៈការបង្ហាញសម្ភារៈនិយមរបស់ Aum Patchrapa ក៏មិនមែនជាលើកទីមួយរបស់តារាសម្ដែងរូបនេះដែរ។ ជាធម្មតាឲ្យតែចេញក្រៅផ្ទះជួបជុំមិត្ត ឬមនុស្សជិតស្និទ្ធនាងតែងបង្អួតលើបណ្ដាញអ៉ិនធើណេតជាញយដង៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសិចស៊ី Kratae និយាយថា ឈុតស្រើបស្រាលរាំលើទឹក ប៊ិះតែនឹងបាត់បង់ជីវិត

-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច