ជីវិតកម្សាន្ដ
តួមិត្តជិតស្និទ្ធ Song Hye Kyo ក្នុងរឿង “Descendants of the Sun” បង្ហាញមុខម្ដងនេះ ប្លែកខុសមុនច្រើន
អ្នកគាំទ្ររឿងភាគកូរ៉េ “Descendants of the Sun” ច្បាស់ជាស្គាល់មុខរបស់តារាសម្ដែង Hyun Jyu Ni ដែលដើរតួជាដុកទ័រ Pyo Ji Soo មិត្តរួមការងារជិតស្និទ្ធរបស់ Kang Mo Yeon (Song Hye-kyo)។ ទោះបីជានាងមិនលេចធ្លោខ្លាំងក៏ដោយ។ ប៉ុន្តែនាងទទួលបានការស្រលាញ់រាប់អានច្រើនពីទស្សនិកជនចំពោះភាពទាក់ទាញនិងភាពកំប្លែងរបស់នាង។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/image-1580.png)
បន្ថែមពីលើអាជីពជាតារាសម្ដែង តួនាទីមួយទៀតរបស់ Hyun Juni នាងគឺជាសមាជិកនៃក្រុមតន្ត្រីរ៉ុក Seol Youth Chamber Orchestra ក្រោយមកនាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមតន្រ្តីរ៉ុក BellaMafia ដែលបានចេញអាល់ប៊ុម “Overstep” ក្នុងឆ្នាំ ២០០៨។
បន្ទាប់ពីរឿង “Descendants of the Sun” បានបញ្ចប់ Hyun Juni បានបង្ហាញខ្លួនត្រឹមតែ ៤ស្នាដៃប៉ុណ្ណោះក្នុងរយៈពេល៧ ឆ្នាំ។ ឥឡូវនេះនាងមានអាយុ ៣៨ ឆ្នាំ ហើយបានចំណាយពេលច្រើនក្នុងអាជីពតន្ត្រីរបស់នាង។
យ៉ាងណាមិញ តាមរយៈរូបភាពចុងក្រោយរបស់នាងមកជាម៉ូដសក់ប្លែក អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនហាក់មានការស្រឡាំងកាំងសឹងតែចំណាំនាងមិនបានព្រោះលើកនេះនាងហាក់ប្លែកខ្លាំងខុសពីកាលសម្ដែងរឿងភាគជាមួយ Song Hye-kyo)។
លើសពីនេះដែរ អ្នកគាំទ្រខ្លះក៏បានបន្ថែមទៀតថា សម្រស់របស់នាងពិតប្លែកខ្លាំងមិនដូចកាលនៅសម្ដែងភាពយន្តនោះទេ។ ជាពិសេសនៅពេលផាត់មុខនិងលេងស្ទាយបែបនេះ កាន់តែមើលទៅក្មេងនិងគួរឲ្យស្រលាញ់ថែមទៀត៕
![](https://www.kampucheathmey.com/wp-content/uploads/2023/06/image-1579.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/06/image-1581.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/06/image-1582-684x1024.png)
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖BTS ចូលបម្រើកងទ័ព! តើ BLACKPINK នឹងគ្រប់គ្រងឧស្សាហកម្មតន្ត្រី Kpop ទេ?
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច