ជីវិតកម្សាន្ដ
លើកដំបូង Got ចេញមុខនិយាយជាសាធារណៈ ក្រោយ Bow ចូលខ្លួនកាន់ព្រះធម៌
រឿងរ៉ាវស្នេហាប្រេះឆារវាងតារាសម្ដែង Bow Benchawan និងតារាប្រុស Got Jirayu បានបង្កការចាប់អារម្មណ៍ពីមហាជនអស់មួយរយៈធំហើយ បន្ទាប់ពីភាគីខាងស្រីឡើងប៉ុស្តិ៍ទូរទស្សន៍និយាយពីការបាត់ដំណឹងរបស់មិត្តប្រុស ដែលនាំឱ្យពួកគេបែកគ្នាយ៉ាងត្រជាក់បំផុត។
កន្លងមក Bow តែងតែលើកមកនិយាយជាសាធារណៈថា Got ទៅចោលនាងដោយគ្មានពាក្យលា ធ្វើឱ្យនាងពិបាកទទួលយក រហូតមកដល់សប្ដាហ៍មុន នាងបានប្រកាសខ្លួនចូលកាន់ព្រះធម៌ ដើម្បីបំភ្លេចចំណងស្នេហ៍ ១០ឆ្នាំ ព្រមទាំងព្យាបាលផ្លូវចិត្តរបស់នាង។
ក្រោយពេល Bow ស្លៀកពាក់ស និងយកព្រះធម៌ជាទីពឹង អតីតមិត្តប្រុសដែលមិនធ្លាប់ចេញមុខនិយាយ ឬបកស្រាយអ្វីកន្លងមក ស្រាប់តែបង្ហាញខ្លួនប្រាប់រឿងមួយចំនួនដែលលោកបាននិងកំពុងគិត។
Got Jirayu បានស្នើឱ្យទស្សនិកជន ក៏ដូចជាអ្នកកាសែតឈប់យល់ច្រឡំចំពោះការបែកបាក់រវាងលោក និង Bow ព្រោះការបែកគ្នារបស់ទាំងពីរមិនមែនទើបតែកើតឡើង នៅពេលសាមីខ្លួនខាងស្រីឡើងផ្ដល់បទសម្ភាសន៍នោះឡើយ។ តាមពិតអ្នកទាំងពីរបែកគ្នាជាយូរមកហើយ ហើយការដែលលោកមិនចេញបកស្រាយអ្វីពីមុនមក ព្រោះមិនចង់ឱ្យប្រព័ន្ធផ្សព្វផ្សាយបន្ថែមបញ្ហាកាន់តែរីកធំ និងបារម្ភខ្លាចប៉ះពាល់ដល់ Bow ផង។
លោកថា រហូតមកពេលនេះ ខ្លួននៅតែយកចិត្តទុកដាក់ និងស្រឡាញ់ Bow ប៉ុន្តែលោកមិនអាចរស់នៅជាមួយនាងនោះទេ ហើយក្នុងពេលឆាប់ៗខាងមុខ លោកមានបំណងផ្លាស់ទៅក្រៅប្រទេស ដើម្បីគិតពីខ្លួនឯងជាមុនសិន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទាក់ទងជាមួយមិត្តប្រុស ១០ឆ្នាំគ្មានន័យ Bow សម្រេចចិត្តបួសកាន់ព្រះធម៌មួយរយៈពេល
ចុចអាន៖ អ្នកគាំទ្រកូរ៉េប្រើសម្ដីធ្ងន់ៗលើ xooos ក្រោយល្បីទាក់ទងជាមួយ Park Seo Joon
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់