ជីវិតកម្សាន្ដ
នេនទុំ ជួបគ្រោះថ្នាក់ក្រឡាប់រថយន្តផ្ងារជើង
មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីតារាចម្រៀងរ៉េប នេនទុំ បានបង្ហោះពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង។
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុលរបស់តារាចម្រៀង នេនទុំ នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះបានបង្ហោះវីដេអូភ្ញាក់ផ្អើលអមជាមួយខ្លឹមសារថា “អស់ពីបុកក្របី បុកគោ អស់ពីគោគេចឆ្កែដេីម្បីជីវិតសត្វឆ្កែមួយក្បាលសុខចិត្តចូលពេទ្យខ្លួនឯងទាំងរហេមរហាមជីវិតខ្ញុំអេីយ…..ជិះល្បឿន៦០សោះក៏ជួបគ្រោះដែរ។
ផ្អែកតាមរយ:វីដេអូដដែលនោះបានឲ្យដឹងដែរថា រថយន្តដែលប្រឡាប់ផ្ងារជើងនោះ គឺបានរងការខួចខាតខ្ទេចផ្នែកខាងដំបូលពីលើ និងខាងមុខប៉ុន្តែមិនបណ្ដាលគ្រោះថ្នាក់ដល់ជីវិតឡើយ។
តាមរយ:ដំណឹងនៃគ្រោះថ្នាក់ចរាចរណ៍នេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនរួមទាំងមិត្តភក្តិរួមអាជីពសិល្ប:មួយចំនួនធំបានបង្ហាញការព្រួយបារម្ភ និងជូនពរឲ្យតារាចម្រៀង នេនទុំ មានសុវត្ថិភាពល្អ និងជៀសផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ។កម្ពុជាថ្មី នៅល្ងាចថ្ងៃទី២៤ ខែមិថុនានេះមិនទាន់អាចទាក់ទងដើម្បីសូមការសួរនាំពី នេនទុំ បាននៅឡើយទេជុំវិញហេតុការណ៍នេះ។
គួររម្លឹកដែរថា នេះមិនមែនទើបជាលើកទី១នោះទេ ខណ:កាលពីអំឡុងដើមខែមីនា ឆ្នាំ២០២០កន្លងទៅតារាចម្រៀងនិងរ៉េបដែលមានប្រជាប្រិយភាព នេន ទុំ ក៏ធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបើករថយន្តបុកក្របីក្នុងពេលធ្វើដំណើរទៅថតបទចម្រៀងនៅខេត្តព្រះសីហនុផងដែរ ប៉ុន្តែកាលនោះគឺបានធ្វើឲ្យរថយន្តរបស់ នេនទុំ ផ្នែកខាងមុខខូចខាតយ៉ាងខ្លាំង ចំណែក នេន ទុំ មិនមានរបួសអ្វីធ្ងន់ធ្ងរឡើយ៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?