ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺណិត ច្រានចោលពាក្យចចាមអារ៉ាមស្នេហាក្ដៅគគុក រវាង Lisa និង Taeyong
Lisa សមាជិកក្រុម BLACKPINK និង Taeyong សមាជិក NCT បានជាប់គាំងនៅក្នុងពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហា បន្ទាប់ពីអ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញភាពស្រដៀងគ្នានៅក្នុងរូបថត Instagram របស់ពួកគេ។
កាលពីថ្ងៃទី ២២ ខែមិថុនា ការបង្ហោះមួយបានចោទប្រកាន់ថា Lisa និង Taeyong កំពុងមានទំនាក់ទំនងស្នេហានឹងគ្នាត្រូវបានបង្កើតឡើងក្នុងសហគមន៍អនឡាញ Nate Pann នៅក្នុងការបង្ហោះរូបថតពីគណនី Instagram របស់ពួកគេ។
នៅក្នុងរូបថត Lisa និង Taeyong ត្រូវបានគេឃើញទៅលេងកន្លែងដូចគ្នា ហើយហាក់ដូចជាពួកគេនៅទីនោះជាមួយគ្នា។ Lisa បានចាកចេញទៅប្រទេសបារាំងដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូដរបស់ម៉ាកយីហោប្រណីតរបស់បារាំង Celine កាលពីខែកុម្ភៈ ហើយ Taeyong បានទៅលេងកន្លែងដដែល។
អ្នកនិយមលេងអ៊ីនធឺណិតដែលបានបង្កើតការបង្ហោះសហគមន៍អនឡាញក៏បានចង្អុលបង្ហាញថា Lisa និង Taeyong បានស្លៀកសំលៀកបំពាក់ដែលត្រូវគ្នានិងប្រើគ្រឿងបន្សំដូចគ្នា។
ទោះបីជាមានការបង្ហោះភ័ស្តុតាងក៏ដោយ ក៏អ្នកនិយមលេងអ៊ីនធឺណេតមិនជឿឡើយ ហើយផ្ដល់ការឆ្លើយតបខុសៗគ្នាថា “វាគួរឲ្យអស់សំណើចណាស់ដែលពួកគេស្លៀកពាក់ដូចគ្នា។ ពួកគេត្រូវតែមានរសជាតិស្រដៀងគ្នានៅក្នុងម៉ូដ ” “កុំរញ៉េរញ៉ៃជាមួយ Lisa” “ទុក Lisa តែម្នាក់ឯង អត់មានគេនិយាយថាសង្សារនាងជាប្រុសនៅក្រៅប្រទេស? ” Lisa នាងធ្លាប់មានពាក្យចចាមអារ៉ាមថាបានណាត់ជួបនឹងបុរសមានទ្រព្យស្តុកស្តម្ភ តែឥឡូវជា Taeyong ?”
អ្នកនិយមលេងអ៊ីនធឺណិតផ្សេងទៀតបានសរសេរថា Taeyong បានទៅ Montmartre Hill ដើម្បីថតរឿង ហើយសំលៀកបំពាក់ Celine ត្រួតគ្នាគឺដោយសារតែ Taeyong និង Celine មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដូច្នេះ លោកបានស្លៀកប្រេននេះមួយរយៈ ហើយ Celine ឧបត្ថម្ភពួកគេទាំងពីរផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់