Connect with us

ជីវិតកម្សាន្ដ

កម្មវិធីបវរកញ្ញាកែភេទ Miss International Queen 2023 រកឃើញម្ចាស់មកុដមកពី​ហូឡង់

បានផុស

នៅ

នៅរាត្រីចុងក្រោយនៃការប្រលងបវរកញ្ញាកែភេទអន្តរជាតិ Miss International Queen 2023 បានបញ្ចប់ជាផ្លូវការហើយ ដោយរកឃើញម្ចាស់មកុដនាង Solange Dekker​ មកពីប្រទេស​ហូឡង់ ខណៈ​លំដាប់រង​ទី១ មកពី​សិង្ហបុរី លំដាប់រង​ទី២ មកពី​សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​នេះ​ក៏​ជា​មកុដ​លើក​ដំបូង​របស់​ប្រទេស​ហូឡង់​ក្នុង​ជួរ​មុខ​ សម្រាប់​បវរកញ្ញា​កែភេទ​អន្តរជាតិ។ ជ័យ​ជម្នះ​នេះ​ជារឿងដ៏គួរ​​ភ្ញាក់​ផ្អើល​សម្រាប់ Solange Dekker ដែល​​ជា​បេក្ខភាព​មួយ​រូប​ក្នុង​ចំណោម​បវរកញ្ញា​ឯកលេចធ្លោ។

នៅយប់ចុងក្រោយ Solange Dekker រកបានពិន្ទុខ្ពស់ជាមួយនឹងការតុបតែងខ្លួនដ៏ទន់ភ្លន់ និងការឆ្លើយតបយ៉ាង​ស្ទាត់ជំនាញ។ បវរកញ្ញា​កែ​ភេទ​អន្តរជាតិ​ថ្មី​រូបនេះមាន​កម្ពស់​១​ម៉ែត្រ​៨៥​ អាយុ​២៧​ឆ្នាំ​ក្នុង​ឆ្នាំ​នេះ នៅ​ស្រុក​កំណើត​នាង​មាន​សកម្មភាព​ជា​តារា​ម៉ូដែល​ជា​យូរ​មក​ហើយ។

បន្ទាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឈ្មោះរបស់ Solange Dekker ស្រាប់តែបញ្ចេញពន្លឺ និងទទួលបានការចាប់អារម្មណ៍​យ៉ាងខ្លាំង។ សក់ពណ៌ទង់ដែងភ្លឺចាំង និងស្នាមញញឹមមិនជិនណាយ គឺជាចំណុចខ្លាំងរបស់ស្រ្តីមកពីប្រទេសហូឡង់ម្នាក់នេះ។

សូមជម្រាបដែរថា នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រលងកម្មវិធី Miss International Queen 2023 បានបញ្ចប់តទៅដោយរលូន នៅថ្ងៃទី ២៤ ខែមិថុនា ក្នុងប្រទេសថៃ ដោយមានការចូលរួមពីបវរកញ្ញាកែភេទជាច្រើនប្រទេស៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកលេងអ៊ីនធឺណិតលាន់មាត់សរសើរ Song Hye Kyo ក្រោយបង្អួតសម្រស់ក្នុងកម្មវិធីមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទី មុន

សមត្ថកិច្ចបន្តបង្កើនការល្បាតចុះតាមមូលដ្ឋានមានការប្រមូលផ្តុំ របស់ក្រុមក្មេងទំនើងពេលរាត្រី

សេដ្ឋកិច្ច៦ នាទី មុន

សហជីព​ឥណ្ឌូណេស៊ី ព្រមាន​ពី​ការ​ដួល​រលំ​នៃ​វិស័យ​វាយនភ័ណ្ឌ ដោយ​សារ​ការ​បញ្ឈប់​កម្ម​ករ​ច្រើន​ និងការ​​បិទ​រោង​ចក្រ​

កីឡា១៩ នាទី មុន

ឈឿង ល្វៃ ប៉ះ​អូស្ត្រាលីធ្លាប់ប្រកួត​៨០ដង ខណៈ​បេក្ខភាព​ប៉ះ​ សុខ ធី សុទ្ធតែខ្លាំង

ព័ត៌មានជាតិ២៦ នាទី មុន

​ប្រកាស​ត្រៀម​​បើក​សម្ពោធ​ជា​ផ្លូវការ ផ្លូវក្រវាត់ក្រុង​ទី ៣ ​នៅ​អំឡុង​ខែ​កក្កដា​ខាងមុខនេះ

កីឡា២៨ នាទី មុន

មិត្តហ្វូនរៀបចំព្រឹត្តិការណ៍ “រត់ដើម្បីជីវិតកាន់តែប្រសើរ” សម្រាប់សហគមន៍

Sokha Hotels

ព័ត៌មានពេញនិយម