ជីវិតកម្សាន្ដ
តាមបំណងកូនស្រី ! សាពូន មីដាដា សន្យាមិនយកប្រពន្ធទៀតទេ
អតីតតារាចម្រៀងល្បីឈ្មោះម្ចាស់បទ “អ្វីគ្រប់យ៉ាងដើម្បីអូន” លោក សាពូន មីដាដា អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា សិល្បៈរបស់លោកមានភាពស្ងប់ស្ងាត់ស្ទើរទាំងស្រុងតែម្ដង ខណៈរឿងរ៉ាវជីវិតស្នេហាជាមួយអតីតភរិយា សឿ សុធារ៉ា ក៏បានជួបបញ្ហារង្គោះរង្គើបែកបាក់ផងដែរ។

ស្របពេលដែលអាជីពសិល្បៈក៏ត្រូវដកខ្លួនឃ្លាតឆ្ងាយ និងជីវិតស្នេហាក៏ដើរដល់ផ្លូវបែកបាក់នេះដែរ កន្លងមកគេចាំបានថា លោក សាពូន មីដាដា ធ្លាប់បានបន្លុយពាក្យពេចន៍យ៉ាងភ្ញាក់ផ្អើលថា ពេលលោកចូលនិវត្តន៍ ប្រហែលជាទៅបួសនៅឯព្រំប្រទល់ប្រទេសឥណ្ឌា-នេប៉ាល់។ ប៉ុន្តែក្នុងនោះ លោកក៏រំលេចការផ្ដាំផ្ញើទៅកូនស្រី ត្រូវបន្តវេនបម្រើសិល្បៈទី ៧ របស់ជាតិ។

យ៉ាងណាមិញអ្វីដែលគេចាប់អារម្មណ៍ថែមទៀត អតីតតារាល្បីឈ្មោះលោក សាពូន មីដាដា បានទម្លាយដែរថា លោកនឹងបំពេញតាមការស្នើសុំរបស់កូនស្រី ដោយសន្យាថា មិនយកប្រពន្ធទៀតទេ។ នេះបើយោងតាមសំណេរដែលបញ្ជាក់ពីសំណាក់លោក សាពូន មីដាដា កាលពីថ្មីៗមុននេះ។

អតីតតារាចម្រៀងលោក សាពូន មីដាដា បានបង្ហោះវីដេអូឃ្លិបរម្លឹកស្នាដៃចម្រៀងអមខ្លឹមសារថា «កូនសួរពុក បទហ្នឹងពុកច្រៀងឲ្យនារីណា? ហើយនារីហ្នុងស្អាតទេពុក? ពុកនិពន្ធ និងច្រៀងឲ្យនារីម្នាក់ កាលពីពុកនៅជាអ្នកភ្លេងម្ល៉េះ នារីហ្នុងក៏ស្អាតដែរ ស្អាតបែបកាលហ្នុង?»។

តារាជើងចាស់ល្បីឈ្មោះលោក សាពូន មីដាដា បាននិយាយបន្ថែមទៀតថា «ហើយកូនសុំស្នើពុកកុំយកប្រពន្ធទៀតអីណាពុក ពុកសន្យាថាមិនយកប្រពន្ធទៀតទេកូន»។ តាមរយៈការលើកឡើងបែបនេះ ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានសរសើរទឹកចិត្តក្នុងនាមជាឪពុកពីសំណាក់លោក សាពូន មីដាដា។
គួររម្លឹកថា តារាចម្រៀង លោក សាពូន មីដាដា បានរៀបការបញ្ចប់ភាពនៅលីវជាមួយអ្នកនាង សឿ សុធារ៉ា កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០០៩ ដោយគិតរហូតមកដល់ពេលនេះមានរយៈពេលជាង ១០ ឆ្នាំហើយ។ ប៉ុន្តែក្រោយមក ចំណងស្នេហារបស់អ្នកទាំងពីរក៏បានប្រកាសដំណឹង នៃការបែកបាក់គ្នា ដោយបន្សល់ទុកនូវកូនប្រុស-ស្រីចំនួន ២ នាក់ គឺទី១-ឈ្មោះ សាពូន ដារ៉ាភិមាន និងកូនទី២-ឈ្មោះ សាពូន ដារ៉ាបុរស៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ