ជីវិតកម្សាន្ដ
Youtuber ដែលធ្លាប់ជួយជនពិការកម្ពុជា ប៊ិះអស់ជីវិតដោយសារយាន Titan
MrBeast បុគ្គលល្បីក្នុង YouTube បានអះអាងថា ខ្លួនត្រូវគេអញ្ជើញទៅដំណើរកម្សាន្តមើលខ្មោចកប៉ាល់ Titanic តាមរយៈយានជ្រមុជទឹក Titan ដែលផ្ទុះដែរ ប៉ុន្តែលោកបដិសេធទាន់ពេល ។

MrBeast ឬលោក Jimmy Donaldson គឺជា Youtuber ដែលមានទ្រព្យសម្បត្តិជាង ៥០០ លានដុល្លារ នៅវ័យ ២៥ ឆ្នាំប៉ុណ្ណោះ ។ គាត់ធ្លាប់បង្ហោះវីដេអូជួយជនពិការកម្ពុជាក្នុងថ្ងៃទី ៧ ឧសភា ឆ្នាំ២០២៣ ។
តាមរយៈវីដេអូនោះ MrBeast បញ្ជាក់ថាខ្លួន បានបរិច្ចាគជើងសប្បនិម្មិតសម្រាប់ជនពិការកម្ពុជា ២,០០០ នាក់ ។ វីដេអូនេះទៀតសោត បានបង្ហាញពីស្រ្តីកម្ពុជា ២ នាក់ដែលបានទទួលអវយវៈសិប្បនិម្មិត ហើយបង្ហាញក្តីសង្ឃឹមថាពួកគេនឹងទទួលការអប់រំ និងការងារកាន់តែប្រសើរនាពេលអនាគត ។
កាលពីថ្ងៃអាទិត្យ ទី២៥ MrBeast បានបង្ហោះនៅក្នុងបណ្ដាញសង្គម Twitter ថា “ខ្ញុំត្រូវបានគេអញ្ជើញជិះយានជ្រមុជទឹក Titan តាំងពីដើមខែមកម្ល៉េះ តែខ្ញុំឆ្លើយថា ទេ ហើយវាគួរឲ្យខ្លាចណាស់ ប្រសិនបើខ្ញុំពិតជាមានវត្តមាននៅក្នុងយាននោះមែន” ។

គួររំលឹកថា អ្នកទាំង ៥ ដែលស្លាប់ក្នុងយានជ្រមុជទឹក Titan មានដូចជា ម្ចាស់យានផ្ទាល់តែម្ដងគឺលោក Stockton Rush មហាសេដ្ឋីអង់គ្លេស Hamish Harding មហាសេដ្ឋីប៉ាគីស្ថាន Shahzada Dawood រួមទាំងកូនប្រុស ១៩ ឆ្នាំ Suleman Dawood និងអ្នកជំនាញ Titanic ជនជាតិបារាំង Paul-Henri Nargeolet ។ ពួកគេសុទ្ធតែតម្រូវឲ្យទិញសំបុត្រតម្លៃ ២៥០,០០០ ដុល្លារ និងចុះហត្ថលេខាលើលើលិខិតស្ម័គ្រស្លាប់សិន មុនជិះយានរបស់ក្រុមហ៊ុន OceanGate ទៀតផង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ តាមការពិត អ្នកដំណើរត្រូវចុះហត្ថលេខាលើលិខិតស្ម័គ្រស្លាប់សិន មុនជិះយានរបស់ក្រុមហ៊ុន OceanGate

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ