Connect with us

ជីវិតកម្សាន្ដ

សម្រស់រៀមច្បង Qin Lan ក្នុងវ័យ៤៤ឆ្នាំ ក្លាយជាចំណុចចាប់អារម្មណ៍ ពេលដើរលើកម្រាលព្រំក្រហម

បានផុស

នៅ

Qin Lan ជា​តារា​ស្រី​ល្បី​លំដាប់​ទី ៧ ជំនាន់​នៃ​ឧស្សាហកម្ម​កម្សាន្ត​ចិន។ នាង​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​តាម​រយៈ​ការ​សម្ដែង​ក្នុង​រឿង My Fair Princess, My Fair Princess III, Story of Yanxi PalaceនិងThe Magical Women ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ សម្រស់របស់នាងបានទាក់ទាញការចាប់អារម្មណ៍ទស្សនិកជនយ៉ាងច្រើន នៅពេលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ 2023 Shanghai Television Festival Awards 2023 ដោយដើរលើកម្រាលព្រំក្រហម។ ក្នុងវ័យ ៤៤ ឆ្នាំ Qin Lan បានធ្វើឲ្យ​មនុស្សជាច្រើន​ច្រណែន​ជាមួយ​នឹង​រូបរាងក្មេងជាងវ័យ និង​ភ្លឺថ្លា​ចេញពីខាងក្នុងរបស់នាង។

រៀមច្បង Qin Lan បាន​ទាក់ការចាប់អារម្មណ៍ដ៏សំខាន់​នៃ​ព្រឹត្តិការណ៍​នេះ​ជាមួយ​នឹង​រ៉ូប​បិទដើមទ្រូង​ដ៏​ឆើតឆាយ និងឈុតឈុត​ទី​ពីរ​ពីការរចនានៃ camisole ជួយឲ្យសម្រស់នាងរឹតតែស្អាតខ្លាំងលើសមុន។ ថ្វីត្បិតតែមានវ័យជ្រេ​ក៏ដោយ ក៏ស្បែករបស់តារាស្រីរូបនេះ នៅតែរក្សាបាននូវភាពរលោង ភ្លឺថ្លា​ដដែល។ ក្រៅ​ពី​នេះ ម៉ូដ​សក់​ខ្លី​ក៏​បាន​ជួយ​ឲ្យ​នាង​មើល​ទៅ​ក្មេង​ជាង​អាយុ​ពិត​របស់​នាង​ច្រើន​។

ទោះយ៉ាងណាក៏ដោយ ដើម្បី​រក្សា​រាង Qin Lan តែងតែ​ញ៉ាំ​អាហារ​ក្នុង​កម្រិត​មធ្យម និង​លេង​កីឡា​ជា​រៀងរាល់ថ្ងៃ។ ជាពិសេសដើម្បីទទួលបានរូបរាងបច្ចុប្បន្ន តារាស្រីរូបនេះ មានភាព​តឹងរ៉ឹង​ក្នុងដំណើរការថែរក្សាស្បែក​ជាមួយ​នឹង​ជំហានថែទាំជាច្រើនដូចជា ការ​លុប​គ្រឿងសម្អាង ផ្តល់​សំណើម សារធាតុចិញ្ចឹមប្រឆាំងនឹងភាពចាស់ ម៉ាស្សាមុខជារៀងរាល់ថ្ងៃ។ ជាមួយនឹងសមាមាត្ររាងកាយដ៏ល្អឥតខ្ចោះ នាងទទួលបានការសរសើររាប់ពាន់ពីអ្នកគាំទ្រនៅលើ Weibo ។ ក្នងនោះសូម្បីតែប្រព័ន្ធ Cnet ក៏សម្រុកបញ្ចេញមតិលើសម្រស់​របស់​នាង​ក្នុង​វ័យ​៤៤​ឆ្នាំ​ដែរ។​ មាន​មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា សូម​ជូនពរថាឲ្យខ្លួនឯងស្អាតដូចនាង ឬមានស្បែកស្អាតដូចរៀមច្បងរូបនេះជាដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ភាពយន្តសម្ដែងដោយ Lee Junho និង YoonA ទទួលការវាយតម្លៃខ្ពស់នៅវគ្គចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ២៤ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

Sokha Hotels

ព័ត៌មានពេញនិយម