ជីវិតកម្សាន្ដ
រឿង “The Little Mermaid” រកចំណូលបានជិត ៥០០ លានដុល្លារ ទោះរងការប្រកាន់ពូជសាសន៍
រឿង “The Little Mermaid” ឆ្នាំ ២០២៣ ដែលចាយលុយផលិតអស់ ២៥០ លានដុល្លារ ពេលនេះរកចំណូលបានដល់ទៅ ៤៩៩.៣ លានដុល្លារឯណោះ ។

វាពិតជាគួរឲ្យភ្ញាក់ផ្អើលដែលរឿងនេះអាចរកចំណូលច្រើនដល់ម្លឹង ព្រោះមានមហាជនមិនពេញចិត្តចំពោះបញ្ហាពូជសាសន៍តាំងពីស្គាល់តួអង្គដំបូងមកម្ល៉េះ ។
ក្នុងរឿង “The Little Mermaid” តួឯកស្រីគឺកញ្ញា Halle Bailey ជនជាតិអាមេរិក ប៉ុន្តែមានស្បែកខ្មៅ ធ្វើឲ្យមហាជនភាគច្រើនគិតថាមិនស័ក្ដិសមធ្វើជា Ariel ព្រោះព្រះនាងមច្ឆាក្នុងរឿងតុក្កតាគឺជាស្ត្រីស្បែកស សក់ក្រហម ផ្ទុយស្រឡះពី Halle ។

អ្នកខ្លះមានមតិយោបល់ថា មិនមែនពួកគេប្រកាន់ពូជសាសន៍ ឬពណ៌សម្បុរឡើយ ប៉ុន្តែគ្រប់គ្នាសុទ្ធតែដឹងថា Ariel មានស្បែកស និងសក់ក្រហម ហើយតួអង្គមនុស្សធ្វើឲ្យគាត់ខកចិត្តជាខ្លាំង ។ សូម្បីតួអង្គប្រុស និងតួអង្គផ្សេងៗក៏ត្រូវរងការរិះគន់យ៉ាងចាស់ដៃដែរ ។



យ៉ាងណាពេលនេះរឿង “The Little Mermaid” បានរកប្រាក់ចំណូលច្រើនជិតដល់ការរំពឹងទុកហើយ នៅសល់តែជាង ៤០ លានដុល្លារទៀតប៉ុណ្ណោះ ៕
ប្រែសម្រួល៖ វារី

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?