Connect with us

ជីវិតកម្សាន្ដ

ទៅដល់មីយ៉ាន់ម៉ា Paing Takhon បួសជាព្រះសង្ឃលើកទី២ ក្រោយថតរឿង “ប្រុសលក់ខ្លួន” នៅកម្ពុជាចប់

បានផុស

នៅ

តារាសម្ដែងនិងម៉ូដែលមីយ៉ាន់ម៉ាលោក Paing Takhon បានបួសជាព្រះសង្ឃលើកទីពីរ​ បន្ទាប់ពី​​ថតរឿង”ប្រុសលក់ខ្លួន” ឬ “Rent Boy” ជាមួយ​តារា​សម្ដែង​ខ្មែរជាច្រើននាក់ ​និងតារា​កំប្លែងថៃ Tukky Sudarat។ ដែលនេះជាដំណឹងមួយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្ដាញសង្គមហ្វេសបុកផ្ទាល់ខ្លួន​របស់តារាប្រុសមីយ៉ាន់ម៉ារូបនេះ​ បានបង្ហោះ​ស្ទូរីជារូបភាពក្នុងនាមជាព្រះសង្ឃដោយសរសេរខេបសិនយ៉ាងវែងអន្លាយថា «ខ្ញុំ​សូម​ផ្ញើ​ក្តី​ស្រលាញ់​គ្រប់​ពេល​វេលា​ឲ្យមនុស្សគ្រប់គ្នាមានសុខភាព​ល្អ និង​សេចក្ដី​សុខ​សម្រាប់​មនុស្ស​ទាំង​អស់​ក្នុង​លោក ក្នុង​ពេល​ដែល​ខ្ញុំ​បួស​ជា​ព្រះសង្ឃ សូម​ឲ្យ​លោគ្រប់ៗគ្នា​​ទទួល​បាន​នូវ​សេចក្ដី​ស្រឡាញ់ និង​មេត្តា​ដែល​ខ្ញុំ​ផ្ញើ»។

យ៉ាងណាមិញ​អ្នកគាំទ្ររបស់ Paing Takhon ជាពិសេសនោះគឺទស្សនិកជនក្នុងប្រទេសកម្ពុជា មានការ​ភ្ញាក់ផ្អើល​មិន​តិច​នោះ​ទេ​ បន្ទាប់ពី​ដឹង​ថា​តារា​ប្រុស​សំណព្វចិត្ត​របស់​ពួកគេ​សម្រេច​បួស​ជា​លើក​ទីពីរ។ ក្នុងនោះមហាជន​ជាច្រើនបានសម្ដែង​ក្ដីរំភើបលើ​លោក​ និងចូលរួម​អនុមោទនា​យក​ផលបុណ្យរៀងៗខ្លួន។​

សូមជម្រាបឲ្យដឹងថា Paing Takhon ជាតារាម៉ូដែលមីយ៉ាន់ម៉ាដែលកំពុងទទួលបានភាពល្បីល្បាញពេលថ្មីៗនេះ ក្រោយស្ថានភាពនយោបាយនៅក្នុងប្រទេសវិលត្រលប់មកកាន់ស្ថានភាពស្ងប់ស្ងាត់វិញ សន្ទុះនៃការគាំទ្ររបស់លោកហាក់មកវិញខ្លាំងជាងមុន និងមានឱកាសបានទទួលថតរឿងព្រមទាំងចាកចេញទៅដល់ប្រទេសខ្មែរនិងថៃផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កូនប្រុសលោកស្រី អ៊ុងសាន ស៊ូជី ៖ “ខ្ញុំមិនឲ្យម្ដាយដេកក្នុងពន្ធនាគារទេ”

ចុចអាន៖សម្រស់រៀមច្បង Qin Lan ក្នុងវ័យ៤៤ឆ្នាំ ក្លាយជាចំណុចចាប់អារម្មណ៍ ពេលដើរលើកម្រាលព្រំក្រហម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មាស
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ធនាគារ Citi៖ តម្លៃមាសអាច​កើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

Sokha Hotels

ព័ត៌មានពេញនិយម