Connect with us

ជីវិតកម្សាន្ដ

សិល្បករល្បីៗ ស្រាក់ដៃគ្នាជួយថវិកាសង្គ្រោះជីវិត អេង វ៉ាណង មហារីកដំណាក់កាលទី ៣

បានផុស

នៅ

គិត​មក​ទល់​ពេលនេះ ស្ថានភាព​ជំងឺ​របស់​តារា​សម្ដែង​ស្រី អេង វ៉ាណង មិនទាន់​ធូរស្រាល​នៅឡើយ​ទេ ពោល​កាន់តែ​វិវឌ្ឍ​ធ្ងន់ធ្ងរ​គួរ​ឲ្យ​បារម្ភ។ ប៉ុន្តែ​រឿង​ដែល​ចាប់​អារម្មណ៍​ទៀត​នោះ បន្ទាប់ពី​ទទួល​ព័ត៌មាន នៃ​ការ​ធ្លាក់​ខ្លួន​ឈឺ​របស់ អេង វ៉ាណង គេ​ឃើញ​មាន​សិល្បករ​-​សិល្ប​ការិនី​ជាច្រើន បាន​សម្ដែង​ក្ដី​រន្ធត់​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្រៅតែ​ពី​ក្ដី​រន្ធត់ និង​អាណិតអាសូរ​ចំពោះ​អ្នកនាង អេង វ៉ាណង ក៏​មាន​អ្នក​សិល្បៈ​មួយ​ចំនួន​ទៀត បាន​ឧបត្ថម្ភ​ថវិកា​ជួយ​សង្គ្រោះ​ជីវិត ព្រមទាំង​ជូនពរ​ឲ្យ​តារា​រូប​នេះ​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​គ្រប់គ្នា។ កត់សម្គាល់​តារា​ល្បីៗ​ដែល​ឧបត្ថម្ភ​ថវិកា​ជួយ អេង វ៉ាណង រួមមាន តារា​សម្ដែង​ជើងចាស់​លោក ទេព រិន្ទដារ៉ូ ,​លោក យ៉ែម សំអូន​, លោក សាវិន ហ្វីលីព​, តារា​សម្ដែង ពេជ្រ សុម៉ាវត្តី ព្រមទាំង​តារា​ល្បីៗ ជាច្រើន​ទៀត។

គួរ​រម្លឹក​ដែរ​ថា អ្នកគាំទ្រ និង​មិត្តភ័ក្ដិ​ក្នុង​ចង្កោម​សិល្បៈ​មាន​ការ​ភ្ញាក់ផ្អើល ហើយ​បង្ហាញ​ក្ដី​បារម្ភ​ស្ទើរ​គ្រប់គ្នា ខណៈ​សុខៗ​ស្រាប់តែ​តារា​សម្ដែង​អ្នកនាង អេង វ៉ាណង បាន​ទម្លាយ​ថា បច្ចុប្បន្ន​អ្នកនាង​កំពុង​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​ដ៏​កាច​សាហាវ​គឺ​ជំងឺ​មហារីក​ដែល​បាន​និង​កំពុង​ញាំញី​រាងកាយ​យ៉ាង​ពិបាក​ខ្លាំង។

ជាមួយ​គ្នា នៃ​ការ​ទម្លាយ​ពី​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​នេះ​ដែរ តារា​ស្រី អេង វ៉ាណង ក៏បាន​បញ្ជាក់​ដែរ​ថា ពេលនេះ​នាង​អស់​លទ្ធភាព​ក្នុង​ការ​ព្យាបាល​ទៀត​ហើយ ខណៈ​ស្ថានភាព​ជំងឺ​បាន​ធ្វើ​ទុក្ខ​ខ្លាំង​លើ​រាងកាយ​របស់​នាង​ផង​នោះ។ ដោយឡែក​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក សាវិន ហ្វីលីព បាន​ឲ្យ​ដឹង​ថា តារា​ស្រី អេង វ៉ាណង បាន​កំពុង​កើត​មហារីក​សុដន់​ដំណាក់កាល​ទី ៣៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម