ជីវិតកម្សាន្ដ
ឯម រៀម ៖ ចាំមើលពេលអតខ្ញុំ បងប្អូននឹងស្ដាយក្រោយ
អ្នកច្នៃម៉ូដសម្លៀកបំពាក់លោក ឯម រៀម អំឡុងពេលមួយរយៈចុងក្រោយនេះយីអ៊ុនហាក់មិនសូវល្អទេ ពោលរាល់សកម្មភាពរបស់លោកមិនថាការថតរូបបង្ហោះ ឬសរសេរបញ្ចេញមតិអ្វីផ្សេងនៅលើបណ្ដាញសង្គមនោះ តែងរងការរិះគន់ជាហូរហែស្ទើរងើបមុខពុំរួចឡើយ។

យ៉ាងណាមិញកន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញវិធានការក្ដៅព្រមានឲ្យលោក ឯម រៀម លុបចោលបន្ទាន់នូវរូបភាពស្រើបស្រាលស្រាលននលគក ដែលបង្ហោះចែករំលែកលើបណ្ដាញសង្គម។ ចំណែកសាមីខ្លួន ក៏បានចេញមកសុំទោស និងបញ្ជាក់ថា នេះជារូបភាពដែល Edite តាម App ឈ្មោះថា ToonMe។

បន្ទាប់ពីរឿងរ៉ាវទាំងនោះទើបត្រូវបានស្ងប់ស្ងាត់ទៅវិញមួយរយៈខ្លី លោក ឯម រៀម ស្រាប់តែបានបញ្ចេញអារម្មណ៍ហាក់មិនសប្បាយចិត្តជុំវិញការរិះគន់មួយចំនួនដែលចាំតែចាប់កំហុសលោក។ ក្នុងនោះ ឯម រៀម បានព្រមានថា ចាំមើលពេលអត់លោក នឹងស្ដាយក្រោយ។

លោក ឯម រៀម បានទម្លាយខ្លឹមសារថា «ចាំមើលពេលអត់ ឯម រៀម បងប្អូននឹងស្ដាយក្រោយ…ឯម រៀម Post អីក៏ខុស ស្លៀកអីក៏ខុស ចេញមតិអីក៏ខុស ទើសលុះក្ស័យ ពេលខ្លះភាពអត់ធន់ ទ្រាំមិនបាន ពេលខ្លះចង់តែជេរត្រឡប់ទៅវិញ បងប្អូនមួយចំនួនពូកែខាងទើស។ លោកសង្កត់ធ្ងន់ថា «ខ្ញុំបានជជែកជាមួយថ្នាក់ដឹកនាំហើយថា បើ ឯម រៀម មានលុយជួលមេធាវីប្ដឹងពីបទញុះញង់ឲ្យមានការរើសអើង…»។

អ្នកច្នៃម៉ូដ ឯម រៀម បញ្ជាក់បន្ថែមទៀតថា ដល់ពេលលោកនិយាយរឿងលុយចប់ ឯម រៀម រកមួយពេល ស៊ីមួយពេល ដូចនេះហើយបងប្អូនអាចបន្តការជេរប្រមាថ ឯម រៀម បានតាមចិត្ត តែប្រយ័ត្នស្ពៃ បើប៉ះលើអ្នកដទៃ។ ជាការពិតលោក ឯម រៀម មួយរយៈនេះ ហាក់ជួបព្យុះភ្លៀង នៃការរិះគន់ប្រៀបដូចទឹកបាក់ទំនប់ទៅលើសកម្មភាពមួយចំនួនរបស់អ្នកសិល្បៈល្បីឈ្មោះរូបនេះ៕
អត្ថបទ ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?