Connect with us

ជីវិតកម្សាន្ដ

បេក្ខនារីភេទទី ៣ ម្នាក់ ខឹងលទ្ធផលប្រកួត ស្ទុះទៅទាញសក់ក្លែងក្លាយអ្នកឈ្នះមកុដ

បានផុស

នៅ

ឈុតឆាកនៃកម្មវិធី Miss Gay Venezuela 2023 បានក្លាយជាឃ្លិបដែលទស្សនិកជនជាច្រើនសម្រុករិះគន់លើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈបេក្ខនារីភេទទី៣ម្នាក់ហក់ទៅទាញសក់អ្នកឈ្នះការប្រកួតលើឆាក ក្រោយគណៈកម្មការប្រកាសលទ្ធផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​របាយការណ៍បញ្ចាក់ថា​ ក្នុងអំឡុងពេលនៃការប្រលងបវរកញ្ញា Miss Gay Venezuela 2023 បេក្ខនារីម្នាក់មិនពេញចិត្តនឹងលទ្ធផលដែលគេផ្ដល់ឲ្យ បន្ទាប់ពធីករប្រកាស​ ដោយនាងមិនអាចទប់កំហឹ​ងបានក៏ស្ទុះទៅទាញសក់​ក្លែងក្លាយរបស់អ្នក​ឈ្នះការប្រកួត ហើយ​ដើរ​ចុះ​ពី​លើ​ឆាក​ដោយ​មិន​បាន​ងាក​មក​មើល​វិញ​ទេ។

មិន​ត្រឹម​តែ​បេក្ខនារី គណៈកម្មការ និង​ទស្សនិកជន​ជុំវិញ​ឆាក​នោះ​ទេ។ ប៉ុន្តែ​អ្នក​លេង​អ៊ីនធឺណិត​ដែល​មើល​តាមបណ្ដាញសង្គមពិតជាទប់ចិត្តមិនបានទេ និងមានការភ្ញាក់ផ្អើលសឹងតែនឹកស្មានមិនដល់នៅលើឆាក​ប្រកួតសម្រស់។ ទោះបីជាព្រឹត្តិការណ៍នេះមានរយៈពេលត្រឹមតែពីរបីវិនាទីក៏ដោយ។ ប៉ុន្តែ​ឃ្លិប​នេះ​នៅ​តែ​បន្ត​បង្ហោះនិង​ចែក​រំលែក​តាម​អ៊ីនធឺណិតព្រោងព្រាត រហូត​​ក្លាយ​ជា​ប្រធាន​បទ​ដែល​ត្រូវ​បាន​គេ​និយាយ​ច្រើន​ក្នុង​ចំណោម​អ្នក​ចូល​ចិត្ត​ការ​ប្រកួត​សម្រស់។

លើសពីនេះទៀត អ្នក​លេង​អ៊ីនធឺណិត​ភាគ​ច្រើន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​អំពើ​អាក្រក់​របស់​នារី​ស្រស់ស្អាត​ដែល​បង្ក​បញ្ហា​ ហើយ​អ្នក​ខ្លះ​និយាយ​ថា​ព្រឹត្តិការណ៍​នេះ វាមើលទៅខឹង​បែបកំប្លែងក្នុងពេលតែមួយទៅវិញ។

ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែលបេក្ខនារីទាំងនោះបញ្ចេញ​អាកប្បកិរិយាហួសហេតុ ជាមួយគូប្រកួតក្នុងឱកាសនៃកិត្តិយស។ កាលពីលើកមុន ក្នុងកម្មវិធីប្រលងបវរកញ្ញា Gay Mato Grosso ក៏មានករណីដ៏កម្រមួយដែរ នៅពេលដែលស្វាមីរបស់បេក្ខជនដណ្តើមបានមកុដបវរកញ្ញា នៅពេលពេលដឹងថាភរិយាលោកមិនទទួលបានតំណែងអ្វីឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖saostar

ចុចអាន៖ខកចិត្តមិនជាប់ក្នុង Top 6 បេក្ខនារីកីឡាកាយវប្បកម្មម្នាក់ គប់ស្បែកជើងកែងទៅគណៈកម្មការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម