Connect with us

ជីវិតកម្សាន្ដ

ហ្វាន់ ពីងពីង ស្លៀកឈុតគេងយប់ឡើងយន្តហោះ ខណៈកាបូបនិងកងដៃតម្លៃសុទ្ធតែលានដុល្លារ

បានផុស

នៅ

តារាសម្ដែងចិន ហ្វាន់ ពីងពីង បានបង្ហាញខ្លួនក្នុងរថយន្តក្រុងនិងប្រលានយន្តហោះ ក្នុងសំលៀកបំពាក់គេងយប់ដ៏សាមញ្ញរលុងៗ ប៉ុន្តែឈុតរបស់នាងធ្វើឲ្យអ្នកលេងអ៊ីនធឺណិតជាច្រើនជជែកវ៉ែកញែកនិងសម្រុកឆែកតម្លៃព្រោងព្រាត។

រូបភាពរបស់ ហ្វាន់ ពីងពីង ​ត្រូវបានគេថតបានយ៉ាង​អាថ៌កំបាំង ពេលកំពុងធ្វើដំណើរ​តាម​ឡានក្រុង និងនៅ​ឯ​ប្រលានយន្តហោះ ខណៈតារា​ស្រី​រូបនេះស្លៀក​រ៉ូប​ពណ៌​ស ពាក់​អាវ​ក្រៅ​វែង​នៅ​ខាងក្រៅ ដើម្បី​បិទបាំង​រាងកាយ​របស់​​នាង​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិតថា​រូបភាព​សាមញ្ញ​មែន​ពិត ប៉ុន្តែភាពស្រស់ស្អាតរបស់ ហ្វាន់ ពីងពីង ពិតជាមិនអាចលាក់ភ្នែកទស្សនិកជនបានឡើយ។ បើទោះបីជាតារាស្រីរូបនេះបានបិទបាំងមុខដោយវ៉ែនតាខ្មៅ​​ ប៉ុន្តែនាងនៅតែបញ្ចេញភាពប្រណិត​ជាមួយ​នឹង​កាបូប​មួយ​ខ្សែ​របស់ Montaigne – Christian Dior ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ ៣០០០ ដុល្លារ។ លើសពីនេះទៀត ក្រុម​អ្នក​គាំទ្រ Cbiz queen ក៏ឆែកតម្លៃកងដៃ​របស់​នាង​​​មាន​តម្លៃ​រហូត​ដល់៥៥១,៧២៣ដុល្លារឯណោះ។

មកទល់នឹងពេលនេះ តំណែងសម្រស់ដ៏អស្ចារ្យរបស់ ហ្វាន់ ពីងពីង តែងតែនៅក្នុងបេះដូងទស្សនិកជនចិន មិនដែលរង្គោះរង្គើឡើយ សូម្បីតែនាងត្រូវបានចាប់ខ្លួនក្នុងរឿងអាស្រូវ​បិងត្រូវហាមឃាត់ចេញសម្ដែងអស់រយៈពេល៥ឆ្នាំក្ដី។ បច្ចុប្បន្ននេះ នាងនៅតែប្រឹងប្រែងធ្វើការ ចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើន ដោយចាប់ផ្តើមស្វែងរកគម្រោងថ្មីសម្រាប់អាជីពរបស់នាងក្នុងវ័យ៤២ ឆ្នាំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រូបភាពច្រើនសន្លឹករបស់ Song Hye Kyo លុបបំបាត់អ្នកចំអកនាងថាមុខចាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥៣ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម