Connect with us

ជីវិតកម្សាន្ដ

ប្រវត្តិ Lily Rose តួឯកស្រីរឿង “The Idol” ដែលកំពុងផ្ទុះមតិរិះគន់ជុំទិស

បានផុស

នៅ

បន្ទាប់ពីលេចមុខជាតួឯកស្រីក្នុងខ្សែភាពយន្តភាគរឿង “The Idol” តារាស្រី Lily Rose Melody Depp ហាក់មិនទទួលការគាំទ្រច្រើនឡើយ ត្បិតសាច់រឿងត្រូវទស្សនិកជនរិះគន់ពីភាពអាសអាភាស និងខ្វះតម្លៃអប់រំដល់អ្នកទស្សនា​ ជាពិសេសឥទ្ធិពលមិនល្អដែលអាចប៉ះពាល់ដល់ក្មេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ មុនពេលល្បីក្នុងរឿង “The Idol” ដល់ថ្នាក់ទស្សនិកជនរិះគន់ចាស់ដៃ តារាស្រី Lily Rose ធ្លាប់លេចមុខក្នុងភាពយន្តជាច្រើនរឿងមកហើយ ហើយនាងក៏មានប្រវត្តិជោគជ័យជាច្រើនផងដែរ ។

តាមពិត Lily Rose ជាកូនស្រីបង្កើតរបស់កំពូលតារាសម្ដែង Johnny Depp ដោយនាងធ្លាប់ទទួលជោគជ័យក្នុងវិស័យសិល្បៈយ៉ាងត្រចះត្រចង់ តាំងតែពីវ័យទើប ១៦ឆ្នាំមកម្ល៉េះ។ នាងកើតក្នុងឆ្នាំ១៩៩៩ គឺកូនស្រីពៅរវាង Johnny Depp និងកំពូលតារាម៉ូឌែល Vanessa Paradis ។ បច្ចុប្បន្ន Lily Rose មិនមែនត្រឹមតែជាតារាសម្ដែងប៉ុណ្ណោះទេ ប៉ុន្តែនាងក៏មានអាជីពជាតារាម៉ូឌែល ដែលមានគេស្គាល់យ៉ាងច្រើននៅក្នុងពិភពម៉ូដ។

មុនពេលល្បីដូចបច្ចុប្បន្ន ពាក្យចចាមអារ៉ាមមួយចំនួននិយាយថា តារាស្រីវ័យ ២៤ឆ្នាំរូបនេះ ទទួលបានប្រជាប្រិយរន្ទឺសុះសាយ ដោយសារកេរ្តិ៍ឈ្មោះរបស់ឪពុកម្ដាយជាតារាល្បីស្រាប់។ យ៉ាងណាមិញព័ត៌មានមួយចំនួនទៀតលើកឡើងថា Lily Rose ប្រឹងប្រែងខ្លាំងណាស់ ​ក្នុងវិស័យសិល្បៈ ពោលគឺនាងប្រើសមត្ថភាពខ្លួនឯងសុទ្ធសាធ។

ងាកទៅក្រោយវិញ Lily Rose ចាប់ផ្តើមអាជីពសម្ដែង នៅអាយុ ១៥ឆ្នាំ ដោយដើរតួនៅក្នុងរឿង Tuck ។ បន្ទាប់ពីនោះមក នាងបន្តលេចមុខក្នុងរឿងផ្សេងៗទៀតដូចជា My Last Lullaby, The Dancer និង Voyagers។ល។ គួរឲ្យកត់សម្គាល់ Lily Rose ធ្លាប់បានបង្ហាញខ្លួនក្នុង MV “All around the world” របស់តារារ៉េបប្រុស Rejjie Snow ដោយមានអ្នកទស្សនាជាងមួយលានដង។

ទន្ទឹមនឹងភាពជោគជ័យក្នុងវិស័យភាពយន្ត Lily Rose ក៏មានឥទ្ធិពលខ្លាំងក្នុងពិភពម៉ូដផងដែរ។ នាងត្រូវបានគេចាត់ទុកជាតារាមួយរូបដែលមានស្ទីលផ្ទាល់ខ្លួនគួរឱ្យចាប់អារម្មណ៍ មិនចាញ់ម៉ូឌែលល្បីៗដូចជា Hailey Baldwin និង Kendall Jenner ឡើយ។

នៅអាយុ ១៦ឆ្នាំ Lily Rose បានក្លាយជាអ្នកតំណាងនៃម៉ាកយីហោ Coco Chanel និងបានចូលរួមកម្មវិធីកម្រាលព្រំក្រហមធំៗដូចជា Met Gala និង Cannes ជាដើម។ លើសពីនេះ Lily Rose ត្រូវបានម្ចាស់ប្រេនចាត់ទុកជាតារាបង្ហាញដែលមានផ្ទៃមុខដ៏កម្រ និងត្រូវបាន Coco Chanel ចុះផ្សាយដោយភ្ជាប់ជាមួយនឹងចំណងជើងថា “Princess of Chanel”។

មិនតែប៉ុណ្ណោះកូនស្រី Johnny Depp រូបនេះ ត្រូវគេចាត់ទុកជាតារាស្រីជំនាន់ថ្មី ដែលមានអ្នកស្វែងរកជាបន្តបន្ទាប់ដើម្បីផ្សាយម៉ាកសម្លៀកបំពាក់លំដាប់ខ្ពស់ៗ។ នាងក៏តែងតែបង្ហាញមុខលើក្របទស្សនាវដ្តីម៉ូដល្បីៗដូចជា Vogue, Elle, Glamour ហើយក្នុងឆ្នាំ២០២០ Lily Rose ត្រូវបានបោះឆ្នោតដោយ Harper’s Bazaar ជារូបតំណាងម៉ូដអន្តរជាតិមួយក្នុងចំណោម៉ូឌែល ១៥នាក់លើពិភពលោក។ គេរំពឹងថា Lily Rose នឹងមានភាពល្បីល្បាញមួយកម្រិតបន្ថែមទៀតនាពេលអនាគត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖​ បង្ហាញខ្លួនលើកនេះ Lily-Rose Depp រងភាព​ចម្រូងចម្រាស​ថាលួច​កែសម្ផស្ស

ចុចអាន៖ ច្រើនសន្លឹកដ៏ស្រើបស្រាលរបស់ Jennie ក្នុងភាពយន្ត “The Idol” ធ្លាប់ត្រូវទស្សនិកជនតិះដៀលថាអាសអាភាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

កម្ចីប្រាក់តាមអនឡាញ រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

អាកោត្នោតខ្ទិះ
ព័ត៌មានជាតិ៦ នាទីutes មុន

អ្នកលក់នំអាកោត្នោតខ្ទិះ នៅក្រុងបាត់ដំបងម្នាក់ អាចរកប្រាក់ចំណូលពី១លានរៀលទៅ២លានរៀល ក្នុងមួយថ្ងៃ

វប្បធម៌ ជំនឿ១៣ នាទីutes មុន

ក្រសួងកិច្ចការនារី ស្នើកុំឱ្យយកទិវានៃក្តីស្រឡាញ់ទៅធ្វើសកម្មភាពណាដែលប៉ះពាល់ដល់កិត្តិយសបុគ្គលណាម្នាក់

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

លោក ត្រាំ ប្រកាស​ថា​ចង់​ធ្វើការ​ជាមួយ​រុស្ស៊ី និង​ចិន ដើម្បី​​កាត់​បន្ថយ​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

អ៊ីស្រាអែល អាចវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ នៅប៉ុន្មានខែទៀត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២៣ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៧ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម