Connect with us

ជីវិតកម្សាន្ដ

T.O.P និងតារាល្បីៗច្រើន​ទៀត នឹងមានវត្តមានក្នុងរឿង “Squid Game វគ្គ២”

បានផុស

នៅ

Squid Game ដែលជារឿងភាគកូរ៉េដ៏ល្បីរបស់ Netflix បានក្លាយជាបាតុភូតសកលភ្លាមៗ ចាប់តាំងពីរដូវកាលទី ២ ត្រូវបាន​បញ្ជាក់ ខណៈអ្នកគាំទ្រជាច្រើនបានទន្ទឹងរង់ចាំ​តួសម្តែង​ចេញ​មក​ជា​បន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លង​មក​មាន​ការ​ប្រកាស​ថា Park Gyu Young ត្រូវ​បាន​សម្ដែង​ជា​តួ​ឯក​ស្រី​ថ្មី។ កំឡុងពេល Tudum: A Global Fan Event, Netflix បានធ្វើសេចក្តីប្រកាសមួយចំនួនទាក់ទងនឹងរឿងភាគរបស់ Squid Game ថាតារាសម្តែង Im Si Wan និង Yim Si Wan, Kang Ha Neul, Park Sung Hoon, Lee Jung Jae និង Lee Byung Hun សុទ្ធតែត្រូវបានបញ្ជាក់ឲ្យ​ដឹងថាអ្នកទាំងនោះនឹងក្លាយជាតួថ្មីក្នុងរឿង Squid Game វគ្គ២ ហើយតារាប្រុស Wi Ha Joon និង Gong Yoo នឹងត្រលប់មកវិញដូចគ្នា។

យ៉ាងណាមិញនាពេលថ្មីៗនេះ ក្រុមហ៊ុន Netflix បានធ្វើសេចក្តីប្រកាស​ធំមួយទៀតថា អតីតសមាជិកក្រុម IZ*ONE Jo Yu Ri, Kang Ae Sim, Lee David, Lee Jin Uk, Choi Seung Hyun ត្រូវបានគេស្គាល់ថា​ជាអតីតសមាជិក​ក្រុម BIGBANG T.O.P, Roh Jae Won និង Won Ji An នឹងមានវត្តមាន​ចូលរួមសម្តែងក្នុងរឿង Squid Game វគ្គ២ដូចគ្នាផងដែរ ។

ដំណឹងមួយនេះក៏បានធ្វើឲ្យអ្នកគាំទ្ររបស់ T.O.P មានការសប្បាយចិត្តជាខ្លាំង ព្រោះមិននឹកស្មានថាតារាប្រុសរូបនេះនឹងបង្ហាញវត្តមានសំខាន់ក្នុងរឿងភាគដ៏ល្បីទូទាំងពិភពលោក។ ក្នុងនោះទស្សនិជនបន់ឲ្យតែដល់ថ្ងៃចាក់បញ្ចាំង Squid Game វគ្គ២ ឆាប់ៗនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកលេងអ៊ីនធឺណិតសរសើរថ្ងាស Lisa ថាស្អាត ក្រោយនាងលើកសក់បញ្ចេញឈុតវាលខ្នង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៤ នាទីutes មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

កីឡា២០ នាទីutes មុន

គួរ​ឲ្យ​ស្ដាយ!​ កីឡាសក្ដានុពល​កម្ពុជា​ «​​ហែល​ទឹក​ពាក់​ជើង​ទា​មិន​ដាក់​ឲ្យ​ប្រកួត​ស៊ីហ្គេម​ នៅ​ថៃ»

ជីវិតកម្សាន្ដ២០ នាទីutes មុន

តារាជើងចាស់ចិន​​ Li Baotian ​បាន​ទទួល​ការគោរព​និង​កោត​សរសើរ ព្រោះ​ការបដិសេធ​ផ្សាយ​បោកប្រាស់​​មហាជន​

ព័ត៌មានជាតិ២៣ នាទីutes មុន

UN-ESCAP ប្តេជ្ញាគាំទ្រគោលនយោបាយជាតិសកម្មភាពមីន និងការអភិវឌ្ឍរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

UN៖ អំពើហិង្សា​នៅ​ហៃទី​ខិតជិត​ដល់​ចំណុច​​​​មួយ​ដែលគ្មានថ្ងៃស្រោចស្រង់​​វិញ

សុខភាព២១ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍២២ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១៧ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

Sokha Hotels

ព័ត៌មានពេញនិយម