Connect with us

ជីវិតកម្សាន្ដ

មិនមែនសរសើររហូតទេ លើកនេះ Lisa ត្រូវគេថាឲ្យចំៗ ផាត់មុខមិនសមជាតារាលើឆាកច្រើនឆ្នាំ

បានផុស

នៅ

កាលពីថ្ងៃទី ២៨ខែមិថុនា ក្នុងព្រឹត្តិការណ៍ BVLGARI គម្រប់ខួប ៧៥ ឆ្នាំ នៃម៉ាកយីហោ​អ៊ីតាលី Bulgari ត្រូវបានប្រារព្ធឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដោយនាំយកតារាល្បីៗដូចជា Lim Ji Yeon តារាសម្តែង Shin Ye Eun តារាចម្រៀង Hwasa (MAMAMOO) Lee Seo Jin និង Lee Sang។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេស Lisa សមាជិក​ក្រុម BLACKPINK ក៏មានវត្តមាន​កក្រើកក្នុង​ព្រឹត្តិការណ៍​ព្រំក្រហម​ផងដែរ។ ក្នុងកម្មវីធី​នោះតារា K pop ​បាន​ស្លៀក​រ៉ូបវាល​ខ្នងបិទជិតក​ពណ៌​សសិចស៊ីដល់ចង្កេះ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​ក្នុង​រូបភាព​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ​​ គឺ​ផ្ទុះ​ខ្លាំង និងធ្វើឲ្យមនុស្សជាច្រើនលើកមកនិយាយ ក្រោយ​ពេល​ឃើញសម្រស់នាងលើកនេះមិនសមជាតារាលើ​ឆាក​ជាច្រើន​ឆ្នាំឡើយ។

ថ្វីត្បិតតែសមាជិកវ័យក្មេងបំផុតរបស់ក្រុម BLACKPINK ត្រូវបានគេសរសើរឥតឈប់ឈរ​ចំពោះការតុបតែងខ្លួន ថាមានមុខរលោង ប៉ុន្តែម្ដងនេះនាងត្រូវអ្នកលេងអ៉ិនធើណេតថាឲ្យចំៗ​អំពីការតុបតែងខ្លួនមិនស្រស់ស្អាតផងដែរ។ ក្រឡេកមើលឲ្យជិតខ្នងរបស់ Lisa គឺ​ងងឹតទាំងស្រុង បើធៀបនឹងមុខរបស់នាង ពេលថតរូបជាមួយពន្លឺ។ ក្នុងនោះនាងត្រូវគេផ្ដល់ជាយោបល់ថា​គួរ​លាប​ក្រែម​​មុន​ពេល​ទៅ​ព្រឹត្តិការណ៍​ ដើម្បី​ចៀសវាង​ការ​ថត​រូប​ដែលមិនសមជាតារាល្បីលំដាប់ពិភពលោក។

លើសពីនេះ នៅពេលដែលកញ្ចក់ប្រព័ន្ធផ្សព្វផ្សាយបានពង្រីកមុខរបស់នាង ស្នាម​ក្រែមបានជាប់​នៅលើធ្មេញរបស់ Lisa ក៏ត្រូវបានបំភ្លឺ​ឲ្យឃើញ​កាន់​តែ​​ច្បាស់ថែមទៀត។ ស្របពេលដែល Lisa ត្រូវគេថាឲ្យនាងគួរតែប្រើក្រដាស់ផ្ដិតបបូរមាត់ខាងក្នុង ដើម្បីកុំឲ្យវាជាប់នឹងធ្មេញដែលមើលទៅពិតជាអាក្រក់មើលខ្លាំង។

យ៉ាងណាមិញបើទោះជាមានការរិះគន់និងការថតជ្រុងខ្លះបង្ហាញឲ្យឃើញពីសម្រស់របស់ Lisa មិនស្អាតខ្លាំងដូចកម្មវីធីមុនក៏ដោយ។ ប៉ុន្តែសមាជិកក្រុម BLACKPINK រូបនេះ នៅតែមានគេសរសើរថានាងស្អាតខ្លាំងដដែល ក្រោយលើកសក់សេះអស់ពីថ្ងាស៕

ប្រែសម្រួល៖សាង ស្រីល័ក្ខ

ចុចអាន៖អ្នកលេងអ៊ីនធឺណិតសរសើរថ្ងាស Lisa ថាស្អាត ក្រោយនាងលើកសក់បញ្ចេញឈុតវាលខ្នង

ចុចអាន៖មួយឈុតដែល​ Lisa ស្លៀកចូលរួមក្នុងព្រឹត្តិការណ៍ BVLGARI តម្លៃជិត៦ពាន់ដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម