Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាវៀតណាមរងការរិះគន់ក្នុងកម្មវិធី Miss Supranational 2023 ថា និយាយអង់គ្លេសដូចក្មេងមត្តេយ្យ

បានផុស

នៅ

បវរកញ្ញា Dang Thanh Ngan តំណាងប្រទេសវៀតណាមក្នុងកម្មវិធី Miss Supranational 2023 បានប្រឈមមុខនឹងការរិះគន់ចំពោះការសម្តែងមិនល្អរបស់នាងអំឡុងពេលប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Ngan និងបេក្ខនារីចំនួន៦៨នាក់ផ្សេងទៀតបានចូលរួមក្នុង​ពិធីជប់លៀងមួយ​​ដែលជាផ្នែកមួយនៃ​ការប្រលងកាលពីថ្ងៃពុធ។ រាជនីសម្រស់វៀតណាម​បានស្លៀកឈុតដ៏សិចស៊ី​​ រចនាដោយ Thuong Gia Ky ចូលរួមក្នុងព្រឹត្តិការណ៍ ក្នុងអំឡុងពេលនោះ ​នាងត្រូវណែនាំខ្លួនជាភាសា​អង់គ្លេស។ នាងបាននិយាយក្នុងអំឡុងសុន្ទរកថារបស់នាងថា “ខ្ញុំឈរនៅទីនេះ​ដើម្បីប្រាប់រឿងអំពីក្មេងស្រី​ដែលចង់បញ្ចេញសំឡេងរបស់នាង និងចាត់វិធានការ​យ៉ាងខ្លាំងដើម្បីគាំទ្រ​ដល់ការថែទាំ​សុខភាព​សម្រាប់មនុស្សចាស់ ” ។

នាងបានបន្ថែមថា នាងបានមកប្រលងក្នុងគោលបំណង​ស្វែងយល់ពីវប្បធម៌តំណាងដោយ​បេក្ខនារីនានា មុននឹងបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងរំភើបចិត្តដែលនាងបាន​ក្លាយជាផ្នែកមួយនៃគ្រួសារ Supra។

ទោះយ៉ាងណា​ក៏ដោយ​ សុន្ទរកថា​របស់​នាងត្រូវបានគេនិយាយថាមាន​លក្ខណៈទូលំទូលាយ។ នាងត្រូវបានគេរិះគន់ចំពោះជំនាញបញ្ចេញសំឡេង និងការបង្ហាញភាសាអង់គ្លេស។ អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​និយាយ​ថា នាង​ហាក់​មាន​ការ​ភ័យ​ខ្លាច និង​មិន​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ជា​ភាសា​អង់គ្លេស​នៅ​ចំពោះ​មុខ​ហ្វូង​មនុស្ស។ អ្នកលេងហ្វេសប៊ុកម្នាក់បានបញ្ចេញមតិថា “សុំទោស តែខ្ញុំត្រូវតែនិយាយត្រង់ Ngan​ ខំប្រឹង តែខ្វះទំនុកចិត្ត” ខណៈអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតឈ្មោះបានបន្ទរពីក្រោយទៀតថា ជំនាញភាសាអង់គ្លេសរបស់រាជនីសម្រស់គឺដូចគ្នាទៅនឹងកុមារដែលមានអាយុមត្តេយ្យសិក្សា។

យ៉ាងណាមិញ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​នាង​ត្រូវ​បាន​គេ​រិះគន់​ចំពោះ​ភាសា​អង់គ្លេស​កម្សោយបែបនេះ។ កាលពីដើមខែនេះ នាងត្រូវគេជំរុញឲ្យមានការជជែកដេញដោលគ្នាតាម​អ៊ីនធឺណិត​ បន្ទាប់ពីបង្ហាញ​ពីការភ័យព្រួយ និងការរងទុក្ខរបស់នាងនៅក្នុងបទសម្ភាសន៍ Supra Chat ជាមួយពិ​ធីករ Ivan Padrez ។ នៅក្នុងពាក់កណ្តាលទីពីរនៃបទសម្ភាសន៍ នៅពេលដែលត្រូវបាន​សួរអំពី​គំនិតចំពោះមនុស្សដែលធ្វើឲ្យអ្នកដទៃ​ខ្មាសអៀន នាង Ngan បានផ្តល់ចម្លើយ​របស់នាង​ជាភាសាវៀតណាម មុនពេលអ្នកបកប្រែ​ជួយនាងក្នុងការបកប្រែជា​ភាសា​អង់គ្លេស។ ស្រដៀងគ្នានេះដែរ នៅពេលដែលម្ចាស់ផ្ទះបន្តសួរនាងអំពីរឿងដែលនាងប្រាថ្នាចង់ដឹងកាលពី ៥ ឆ្នាំមុន នាងបានឆ្លើយមួយទៀតជាភាសាវៀតណាមថា នាងមានភាពចាស់ទុំជាង បើធៀបនឹងខ្លួនកាល​ពីអតីតកាល ដែលមិនមានភាពជឿជាក់ និងមិនមានសូម្បីតែជឿលើខ្លួនឯង។

សូមជម្រាបឲ្យដឹងថា នាង Ngan អាយុ ២៣ ឆ្នាំមកពីខេត្ត Soc Trang នាង​បាន​ជាប់​ជា​បវរកញ្ញា​រង​ទីពីរ​នៃ​បវរកញ្ញា​មហាសមុទ្រ​វៀតណាម​ឆ្នាំ ២០១៧ មុន​នឹង​ត្រូវ​បាន​តែងតាំង​​តំណាង​ប្រទេស​វៀតណាម​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ឆ្នាំ ២០២៣។ នាងត្រូវបានគេប្រកាសថាជាអ្នកឈ្នះការប្រកួត Miss Influencer’s Challenge ដែលជាផ្នែកមួយនៃការប្រលងនៅថ្ងៃទី ២៤ ខែមិថុនា ហើយបច្ចុប្បន្នកំពុងប្រកួត​ Miss Supranational 2023 ខណៈដែលវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី ១៤ខែកក្កដា នៅទីក្រុង Malopolska ប្រទេសប៉ូឡូញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកលេងអ៊ីនធឺណិតសរសើរថ្ងាស Lisa ថាស្អាត ក្រោយនាងលើកសក់បញ្ចេញឈុតវាលខ្នង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ១៣ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ១៤ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ១៦ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម២១ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម