ជីវិតកម្សាន្ដ
Lisa រក្សាភាពស្ងៀមស្ងាត់ ក្រោយអ្នកកាសែតសួរនាំទំនាក់ទំនងជាមួយ Park Bo Gum
កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ តារារ៉េប Lisa សមាជិកក្រុម BLACKPINK បានធ្វើឲ្យទស្សនិកជនលើកឈ្មោះរបស់នាងមកជជែកគ្នាពេញបណ្ដាញសង្គម បន្ទាប់ពីលេចមុខក្នុងព្រឹត្តិការណ៍ម៉ាកប្រណីត BVLGARI គម្រប់ខួប ៧៥ឆ្នាំ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍លំដាប់អន្តរជាតិមួយនេះ Lisa ត្រូវបានទស្សនិកជន ក៏ដូចជាអ្នកកាសែតតាមចាប់អារម្មណ៍ទាំងស្ទីលតែងខ្លួនថ្មីប្លែក និងសម្លៀកបំពាក់ប្រណីត ដែលមានតម្លៃដល់ទៅជិត ៦ពាន់ដុល្លារ ក្នុងមួយឈុត។
ទោះយ៉ាងណា នេះមិនមែនជាអ្វីដែលអ្នកសារព័ត៌មានចាប់អារម្មណ៍តែមួយប៉ុណ្ណោះទេ ដោយសារនាពេលថ្មីៗកន្លងទៅ Lisa រងពាក្យចចាមអារ៉ាមស្នេហាជាមួយតារាសម្ដែង Park Bo Gum ដូច្នេះបន្ទាប់ឃើញវត្តមាននាងជាសាធារណៈ អ្នកកាសែតបានតាមសួរនាំអំពីពាក្យចចាមអារ៉ាមទាំងនោះ។

យ៉ាងណាមិញ ជុំវិញសំណួរអ្នកកាសែតលើរឿងឯកជនរបស់នាង Lisa បានរក្សាភាពស្ងៀមស្ងាត់មិននិយាយអ្វីទាំងអស់ ដោយនាងព្យាយាមគេចមិនឆ្លើយ និងបែរមុខឆ្វេងស្ដាំឱ្យគេថតរូបជំនួសវិញ។ ពេលនេះពាក្យចចាអារ៉ាមនៅតែជាមន្ទិលសង្ស័យពីទស្សនិកជន ព្រោះតែ Lisa មិនព្រមបកស្រាយ ខណៈ Park Bo Gum ឯណោះវិញក៏ពុំចេញមុខឆ្លើយតបអ្វីដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកគាំទ្រមានការសង្ស័យ Lisa សមាជិក Black pink ណាត់ជួប Park Bo Gum

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?