ជីវិតកម្សាន្ដ
ក្រោយដឹងថា T.O.P នឹងសម្ដែងក្នុងរឿង “Squid Game 2” អ្នកលេងអ៊ីនធឺណិតកូរ៉េផ្ទុះការិះគន់ព្រាត
អ្នកនិយមលេងអ៊ីនធឺរណិតកូរ៉េនាំគ្នាប្រតិកម្មមិនពេញចិត្តនឹងព័ត៌មានដែលថា អតីតសមាជិកក្រុម BIGBANG លោក T.O.P នឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តភាគរឿង Squid Game វគ្គ២ របស់ Netflix ។

ជុំវិញការលេចមុខតារាចម្រៀង T.O.P ក្នុងភាពយន្ត Squid Game 2 ត្រូវប្រព័ន្ធផ្សព្វផ្សាយ Dispatch បង្ហាញឲ្យដឹងថា ដោយសារតែតារាប្រុស Lee Jung Jae ជួយជ្រោមជ្រែងឲ្យអតីតសមាជិកក្រុម BIGBANG រូបនេះ បានចូលរួមក្នុងវិស័យភាពយន្ត។
ដំណឹងនេះមិនបានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតកូរ៉េពេញចិត្តឡើយ ពួកគេជាច្រើនបានលើកគ្នាមករិះគន់ធ្ងន់ៗទៅលើ T.O.P និងសុំការបកស្រាយពីអ្នកពាក់ព័ន្ធផ្សេងទៀត។ ជាមួយគ្នានោះ អ្នកតំណាង T.O.P ឆ្លើយតបខ្លីប៉ុណ្ណោះ ដោយលើកឡើងថា ខ្លួនមិនអាចនិយាយអ្វីក្រៅពីសេចក្តីថ្លែងការណ៍ផ្លូវការពីក្រុមហ៊ុន Netflix នោះទេ។

ដោយសារទទួលបានចម្លើយមួយនេះ អ្នកលេងអ៊ីនធឺរណិតបានបញ្ចេញប្រតិកម្មអវិជ្ជមានជាច្រើនចំពោះតួសម្ដែង និងការដាក់បញ្ចូល T.O.P ជាតួសំខាន់ក្នុងភាពយន្តដ៏ល្បីល្បាញ Squid Game រដូវកាលទី២ ។
មតិអ្នកលេងអ៊ីនធឺរណិតទាំងនោះនិយាយថា “ភាពយន្ត Squid Game 2 នឹងធ្លាក់ប្រជាប្រិយភាពដោយសារ T.O.P, ហេតុអ្វីជ្រើសយកអតីតសមាជិក YG ចូលនិវត្តន៍មកសម្ដែង?, ហេតុអ្វីប្រើអ្នកចម្រៀងឱ្យមកសម្ដែង?, ខ្ញុំមិនរំពឹងថារឿងនេះល្បីនោះទេ, T.O.P ជាមនុស្សធ្លាប់ប្រើថ្នាំញៀន, ខ្ញុំនឹងមិនមើលរឿងនេះទេ, តួឆ្កួតយ៍…” ។ល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ T.O.P និងតារាល្បីៗច្រើនទៀត នឹងមានវត្តមានក្នុងរឿង “Squid Game វគ្គ២”
ចុចអាន៖ Lisa រក្សាភាពស្ងៀមស្ងាត់ ក្រោយអ្នកកាសែតសួរនាំទំនាក់ទំនងជាមួយ Park Bo Gum

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ