Connect with us

ជីវិតកម្សាន្ដ

ក្រោយត្រូវគេចាប់គូជាមួយ Great តារាសម្ដែង Matt ថា នាងខ្លាចខកចិត្តម្ដងទៀត

បានផុស

នៅ

តារាសម្ដែងស្រី Matt Peeranee ដែលមុននេះមហាជនជាច្រើនបានឃើញរូបនាងធ្វើដំណើរ​កម្សាន្ត​​ជាមួយបុរសសង្ហា Great Warintorn ទៅប្រទេសជប៉ុន និងខេត្ត Hua Hin ខណៈនាពេលថ្មីៗនេះ អ្នកទាំងពីរត្រូវគេផ្កូផ្គងឲ្យស្រលាញ់គ្នាថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​ ដោយព័ត៌មាន​​របស់អ្នកទាំងពីរលេច​ឡើងលើ​បណ្ដាញ​សង្គម​ញឹកញាប់។ នៅទីបំផុត Matt Peeranee ទើបតែចេញមុខប្រកាសពីទំនាក់ទំនងរបស់នាងជាមួយតារាប្រុស​រួមទ្រនំ​ជាមួយ​គ្នា​ថា “អ្នក​រាល់​គ្នា​គ្រាន់​តែ​ជា​មិត្ត​ភក្តិ​និង​បងប្អូន​បង្កើត​ប៉ុណ្ណោះ។ ពេល​នេះ​ខ្ញុំ​មិន​ទាន់​ត្រៀម​ខ្លួន​មាន​ស្នេហា​ថ្មី​ទេ។ ផ្តោតលើពេលវេលា ក្នុងការធ្វើការងារ និងធ្វើឲ្យ​ជីវិតកាន់តែរីករាយ ខ្ញុំសូមសារភាពថា​ ខ្លាចខកចិត្តក្នុងស្នេហា ធ្វើឲ្យ​ខ្ញុំចង់នៅលីវឥឡូវនេះ”។

ទោះយ៉ាងណាក៏ដោយ ចំពោះអ្នកគាំទ្រ នៅតែទទូចចង់ឲ្យ Great Warintorn បង្កើតឱកាសនិងបង្កើតទំនាក់ទំនង ជាមួយ Matt ដោយសារតែឃើញគូនេះតែងបង្ហាញភាពស្និទ្ធស្នាលគ្នាខ្លាំង។ លើសពីនេះទៀតទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែបង្កើត​អាថ៌កំបាំងបើទោះបីជា​ Matt ចេញមុខនិយាយថានាងទុក Great ជាបងប្រុសម្នាក់ដែលតែងតែផ្តល់ដំបូន្មាន និងលើកទឹកចិត្តគ្រប់បញ្ហាក៏ដោយ។ ប៉ុន្តែទៅមុខទៀត មហាជនជាច្រើនមានតែរង់ចាំមើលភាគបន្តទៀតប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖២ ឈុតរបស់ Mai Davika ក្នុងព្រឹត្តិការណ៍ Bulgari នៅកោះបាលី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម