Connect with us

ជីវិតកម្សាន្ដ

តួឯកប្រុសរឿង “ស្នេហ៍មួយជីវិតពីរ” បង្ហាញធៀបការសាមញ្ញ តែកក់ក្ដៅបេះដូង

បានផុស

នៅ

ជាជំហានមួយទៀតត្រូវបានបញ្ចប់សម្រាប់តារាសម្ដែងប្រុស Sean Jindachot ដែលថ្មីៗនេះលោកបាន​បង្ហោះនៅធៀប​អាពាហ៍ពិពាហ៍​ជាមួយមិត្តស្រី Petch Pipatchara​ ឲ្យ​អ្នកគាំទ្របានឃើញ​តាម​រយៈ Instagram ផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវីដេអូ​ឃ្លីប​នោះ ក្រៅពី Sean Jindachot បង្ហាញពី​ធៀបការដ៏​សាមញ្ញ​ រូបលោកក៏បាន​បង្ហាញ​ពី​ប្រភព​ដើម​នៃ​ធៀបនោះថា “នេះគឺជាគំនិតកាតអាពាហ៍ពិពាហ៍របស់យើង។ យើងចំណាយពេល​ប្រហែលមួយខែក្នុងការគិត និងបញ្ចូលគំនិតទាំងអស់។ នៅទីបញ្ចប់ ធៀបទាំងនេះត្រូវបានគេហៅថា PIPA•JINDA មានន័យថា សម្រាប់គ្នាទៅវិញទៅមក។ ចំពោះគ្នាទៅវិញទៅមកសម្រាប់ពួកយើង។ វា​ជា​ពាក្យ​ដែល​មិន​ថា​អ្នក​ដាក់​ប្រយោគ​អ្វី​នោះ​ទេ វា​មាន​ន័យ​ថា​អ្នក​មិន​នៅ​ម្នាក់​ឯង​ទៀត​ទេ។ វា​ជា​ចេតនា​ល្អ​របស់​យើង​ទាំង​ពីរ​ដើម្បី​ឈាន​ដល់​គោលដៅ​រួម​មួយ”។

ក្នុងនោះដែរ អ្នកគាមទ្ររបស់គូស្នេហ៍ តួឯកប្រុសក្នុងរឿង “ស្នេហ៍មួយជីវិតពីរ” បានចូលទៅបញ្ចេញមតិថាធៀបការរបស់អ្នកទាំងពីរពិតជាសាមញ្ញពិតមែន។ ចំណែកតួអក្សរ និងពាក្យផ្សេងៗ និង​ស្ទីលមើលកាន់តែយូឬកាន់ស្អាតនិងមានគំនិតច្នៃប្រឌិតខ្លាំង។

លើសពីនេះទៀត ធៀបអាពាហ៍ពិពាហ៍របស់គូនេះ លោកថែមទាំងបញ្ចាក់យ៉ាងមានអត្ថន័យខ្លាំងថា ធៀបការនឹងនៅជាមួយយើងយ៉ាងហោចណាស់៦០ឆ្នាំទៀត ហើយនឹងធ្វើគ្រប់យ៉ាងជាមួយគ្នាមិនទៅណាចោលគ្នារហូតទៅ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយត្រូវគេចាប់គូជាមួយ Great តារាសម្ដែង Matt ថា នាងខ្លាចខកចិត្តម្ដងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម