Connect with us

ជីវិតកម្សាន្ដ

ភ្នាក់ងារ Lee Jung Jae បដិសេធរឿងជួយ T.O.P ឱ្យមានមុខក្នុងភាពយន្ត “Squid Game 2”

បានផុស

នៅ

បន្ទាប់ពីក្រុមហ៊ុន Netflix បញ្ជាក់ថា T.O.P អតីតសមាជិកក្រុម BIGBANG នឹងក្លាយជាតួសម្ដែងនៅរដូវកាលទី២ នៃរឿងភាគ “Squid Game” ព័ត៌មានចចាមអារ៉ាមដែលថាតារាសម្ដែង Lee Jung Jae​ ​ជាអ្នកជួយជ្រោមជ្រែងបានផ្ទុះឡើងទន្ទឹមគ្នា និងបង្កឱ្យមានមតិរិះគន់យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយពី Dispatch ទម្លាយថា Lee Jung Jae និង T.O.P ធ្លាប់ជាមិត្តជិតស្និទ្ធនឹងគ្នាច្រើនឆ្នាំមកហើយ ដូច្នេះទើបបានជា Lee Jung Jae ខំប្រឹងយឹតយោង T.O.P ឱ្យបានចូលរួមជាតួសំខាន់ក្នុងរឿង Squid Game វគ្គ២ ។

ជុំវិញពាក្យចចាមអារ៉ាមនេះ ភ្នាក់ងាររបស់ Lee Jung Jae បានចេញមុខបដិសេធតាមរយៈសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ នៅថ្ងៃទី២៩ ខែមិថុនា ថា ព័ត៌មានកំពុងចែកផ្សាយយ៉ាងផុសផុលជារឿងមិនពិតនោះទេ។

នៅក្នុងសេចក្ដីថ្លែងការណ៍បញ្ជាក់ថា Lee Jung Jae និង T.O.P ពុំ​មាន​ទំនាក់​ទំនង ​ឬ​ទាក់​ទង​គ្នាយូរឆ្នាំឡើយ។ ចំពោះវត្តមាន T.O.P ក្នុងខ្សែភាពយន្ត Squid Game វគ្គ២ មិន​ស្ថិត​ក្រោមសិទ្ធិ​អំណាច​របស់ Lee Jung Jae ​​នោះទេ។ យើង​បញ្ជាក់​ម្តង​ទៀត​ “វា​មិន​មែន​ជា​ការ​ពិតទេ​ដែលថា Lee Jung Jae បាន​ចូល​រួម​ក្នុងសម្រេចចិត្តរើស​តួ​សម្ដែង​ក្នុងខ្សែភាពយន្តរឿង Squid Game រដូវ​កាល​ទី២”

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្រោយដឹងថា T.O.P នឹងសម្ដែងក្នុងរឿង “Squid Game 2” អ្នកលេងអ៊ីនធឺណិតកូរ៉េផ្ទុះការិះគន់ព្រាត

ចុចអាន៖ Dispatch ទម្លាយថា Lee Jung Jae គឺជាហេតុផលដែល T.O.P ត្រូវជ្រើសជាតួក្នុងរឿង Squid Game វគ្គ ២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ច្រាំងស្ទឹងសង្កែ ក្លាយជាចំការបន្លែគ្រប់ប្រភេទនារដូវទឹកស្រក

ព័ត៌មានជាតិ៤៣ នាទីutes មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ៥១ នាទីutes មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៧ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

Sokha Hotels

ព័ត៌មានពេញនិយម