ជីវិតកម្សាន្ដ
ធ្លាយដំណឹងថាម្ចាស់បទ ”Maria” រស់ក្រោមដំបូលជាមួយអ្នកជំនួញអាយុលើសនាង ១២ឆ្នាំ
Hwasa សមាជិកក្រុម MAMAMOO និងជាម្ចាស់បទចម្រៀងដ៏ល្បី ”Maria” ត្រូវបានគេរាយការណ៍ថា នាងកំពុងមានទំនាក់ទំនងជាមួយអ្នកជំនួញម្នាក់ដែលមានអាយុច្រើនជាងនាង ១២ ឆ្នាំ ហើយថែមទាំងរស់ក្រោមដំបូលតែមួយទៀតផង។
យោងតាមរបាយការណ៍ផ្តាច់មុខពី Sports Seoul នាពេលថ្មីៗនេះ Hwasa កំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកជំនួញម្នាក់ ដែលមានអាយុច្រើនជាងនាង ១២ ឆ្នាំ។ អ្នកទាំងពីរត្រូវបានគេរាយការណ៍ថាបានរួមរស់ជាមួយគ្នាអស់រយៈពេលប្រាំឆ្នាំមកហើយ។ ចំណែកអ្នកជំនួញរូបនោះត្រូវគេដឹងថាកើតនៅឆ្នាំ ១៩៨៣ ហើយបច្ចុប្បន្នបើកអាជីវកម្មផ្ទាល់ខ្លួនរបស់គាត់។ អ្នកទាំងពីរបានចាប់ផ្តើមទំនាក់ទំនងរបស់ពួកគេនៅពេលដែលលោកធ្វើការក្នុងវិស័យចម្រៀង
យ៉ាងណាមិញដំណឹងស្នេហារបស់ម្ចាស់បទ ”Maria” ត្រូវអ្នកលេងអ៊ិនធើណេតជាច្រើនលើកមកពិភាក្សាគ្នាយ៉ាងគឃ្លើនខុសៗគ្នាថា “អ្នកជំនួញនោះមិនងាយទទួលយកការស្រលាញ់របស់ Hwasa ទេ ព្រោះនាងជាបុគ្គលសាធារណៈដ៏ល្បីម្នាក់ដែលក្មេងជាងគាត់ ១២ ឆ្នាំ។ ខ្ញុំគិតថាមានការព្រួយបារម្ភច្រើន ដោយសារតែគម្លាតអាយុនិងការពិតដែលមានភាពខុសគ្នារវាងតារាល្បីនិងពលរដ្ឋធម្មតា។, ទីបំផុត អ្នកជំនួញរូបនេះបានបើកចិត្តយ៉ាងពេញទំហឹង និងទទួលយក Hwasa ដោយភ្ជាប់ទំនាក់ទំនងជាមួយនាង។, នៅពេលដែល Hwasa ហៀបនឹងធ្វើការសម្រេចចិត្តធំមួយ គាត់តែងតែណែនាំនាងដោយស្មោះ។, គាត់កំពុងដើរតួជាអ្នកណែនាំរបស់នាង”។
ទោះយ៉ាងណាក៏ដោយ អ្នកតំណាងរបស់តារាចម្រៀងកូរ៉េខាងត្បូង Hwasa មិនទាន់ធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់ Sports Seoul នៅឡើយទេ។ ត្បិតថាដំណឹងមួយនេះកំពុងសាយភាយនៅប្រទេសកូរ៉េក៏ដោយ ប៉ុន្តែគ្រប់យ៉ាងមានតែចាំពត៌មានច្បាស់ការតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Suzy នឹងជាគូប្រជែងជាមួយតារាចិន Liu Yifei ក្នុងព្រឹត្តិការណ៍ពានរង្វាន់នៅកូរ៉េខាងត្បូង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ