Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រសរសើរ Bella ពេញៗមាត់ ក្រោយឃើញនាងជ្រះថ្លានឹងសីលទាន

បានផុស

នៅ

ពីរឆ្នាំចុងក្រោយនេះ តារាសម្ដែង Bella Ranee ហាក់មានចិត្តជ្រះថ្លាយ៉ាងខ្លាំងជាមួយព្រះពុទ្ធសាសនា ព្រោះមិនថាថ្ងៃសីល ឬពិធីបុណ្យសាសនាធំៗនោះទេ នាងនិងម្ដាយតែងបង្ហាញខ្លួនទៅវត្តកម្រខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនតែប៉ុណ្ណោះ តួឯកស្រីរឿង “បុព្វេសន្និវាស” រូបនេះ តែងតែផ្ដួចផ្ដើមគំនិតរៃអង្គាសបច្ច័យ ដើម្បីជួយកសាងវត្តអារ៉ាម និងតម្កល់ព្រះពុទ្ធរូប ឬវត្ថុស័ក្តិសិទ្ធិនៅតាមវត្តដែលខ្វះខាត។ តួយ៉ាងថ្មីៗនេះ Bella បាននាំក្រុមគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រទៅធ្វើបុណ្យរួមគ្នានៅវត្តមួយ ក្នុងខេត្តឈៀងម៉ៃ នាំឱ្យអ្នកគាំទ្រពោលសរសើរមិនដាច់ពីមាត់។

តាមរយៈរូបភាពនៅលើគណនី Instagram របស់ Bella បង្ហាញថា តារាស្រីវ័យ ៣៣ឆ្នាំរូបនេះ រួមជាមួយម្ដាយ ព្រមទាំងអ្នកគ្រប់គ្រងផ្ទាល់ខ្លួនបាននាំគ្នាទៅប្រគេនទេយ្យទានដល់ព្រះសង្ឃ និងបួងសួងសុំសេចក្ដីសុខដល់គ្រួសារ ក៏ដូចជាអ្នកគាំទ្ររបស់នាង។ មិនតែប៉ុណ្ណោះនាងក៏បានចូលបច្ច័យយ៉ាងសន្ធឹកសន្ធាប់កសាងវត្តនៅទីនោះផងដែរ។

ក្រោយឃើញសកម្មភាពពេញដោយចិត្តបុណ្យបែបនេះ អ្នកគាំទ្របានលើកគ្នាសរសើរ Bella ព្រោងព្រាតថា នាងជាមនុស្សជ្រះថ្លា ជាបុគ្គលគួរយកតម្រាប់តាម ជាពិសេសខំសាងសីលទានដោយមិនខ្វល់រឿងមុខមាត់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ទម្លាយតម្លៃគ្រឿងអលង្ការរាប់សែនដុល្លារ ដែល ​Lisa ពាក់បង្អួតទស្សនិកជនថ្ងៃមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម