Connect with us

ជីវិតកម្សាន្ដ

បំណងចុងក្រោយតារាជើងចាស់លោកតា មិន សារិន ចង់ជួបកូនស្រី បានសម្រេច

បានផុស

នៅ

ដូចមហាជនបានដឹងហើយថា តារាសម្ដែងជើងចាស់ លោកតា មិន សារិន ហៅ ម៉ែន ដែលជាឪពុកបង្កើតរបស់អតីតតារាសម្តែងស្រីល្បីឈ្មោះ អ៊ុំ សុវណ្ណនី កន្លងទៅបានប្រកាសពីបំណងចុងក្រោយគឺចង់ជួបកូនស្រីដោយផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញបន្ទាប់ពីបានប្រកាសបំណងចង់ជួបកូនក្នុងជីវិតចុងក្រោយមុនពេលស្លាប់ដោយការទន្ទឹងរង់ចាំផ្លូវកូនស្រីជាច្រើនខែមកនោះ ទីបំផុតពេលនេះលោកតា ម៉ែន បានសម្រេចបំណងនេះដោ យ​កូនស្រីគាត់ឡើងយន្តហោះពីអាមេរិកមកដល់ប្រទេសកម្ពុជាពិតមែន។

តារាជើងចាស់រូបនេះបានបញ្ជាក់ដឹងតាមទូរស័ព្ទថា ពេលនេះលោកតាបានជួបកូនស្រី អ៊ុំ សុវណ្ណនី ដែលជាអតីតតារាសម្ដែងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដូចបំណងហើយ ដោយលោកតាបង្ហាញអារម្មណ៍ថា ពិតជាមានក្ដីរំភើបរីករាយណាស់ មិនចង់បានអ្វីពីកូនទេ ឱ្យតែបានជួបមុខកូន ក្រោយបែកគ្នាអស់ជាច្រើនឆ្នាំ។ លោកតា ម៉ែន សង្កត់ធ្ងន់ថា លោកតាស្លាប់ទៅបិទភ្នែកជិតហើយ។

លោកតា មិន សារិន ហៅ ម៉ែន បន្តទៀតថា ក្នុងនាមទឹកចិត្តជាឪពុក មានក្ដីនឹករលឹកចំពោះកូនមានទំហំធំធេងណាស់មិនអាចពណ៌នាអស់ទេ ហើយទឹកចិត្តរបស់កូនចំពោះឪពុកក៏ដូចគ្នាដែរ។ ដូច្នេះអាចនិយាយបានថា ការជួបគ្នារវាងលោកជាឪពុកជាមួយកូនស្រី អ៊ុំ សុវណ្ណនី ជាការជួបគ្នាប្រកបដោយក្ដីរីករាយ និងសប្បាយចិត្តជាទីបំផុត។

លោកតាបានឱ្យដឹងថា សម្រាប់បំណងរបស់លោកតាដែលចង់ជួបកូនក្នុងជីវិតចុងក្រោយនេះបានសម្រេចហើយ ហើយមិនត្រឹមតែបានដូចបំណងទេ តែក៏បានលាងជម្រះជ្រះនូវអារម្មណ៍ហ្មងសៅដែលធ្លាប់ខឹងកូនមិនមកជួបឪពុកនោះរលាយបាត់ទៅអស់ដែរ ដោយជំនួសមកវិញនូវអារម្មណ៍សប្បាយរីករាយ និងចង់ឃើញកូនសេចក្ដីសុខទៅមុខ។ លោកតា មានប្រសាសន៍ថា ពេលបានជួបគ្នាពិតជាសប្បាយរីករាយ និងបានដើរហូបចុកអាហារឆ្ងាញ់ៗនៅក្នុងហាងល្អៗផងដែរ។

គួរបញ្ជាក់ថា គិតរហូតមកដល់ពេលនេះលោកតា មិន សារិន ហៅ ម៉ែន មានវ័យជាង ៨០ឆ្នាំ ដោយនៅក្នុងវិស័យសិល្បៈផ្នែកសម្តែងភាពយន្ត មានមនុស្សជាច្រើនបានស្គាល់លោកយ៉ាងច្បាស់ ព្រោះលោកជាតារាសម្តែងជើងចាស់មួយដួងដែលមានវត្តមានក្នុងខ្សែភាពខ្មែរល្បីៗជាច្រើន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា១០ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម