ជីវិតកម្សាន្ដ
គ្រួសារ ល្អហួស ជួលអ្នកឯកទេសធ្វើសក់ពីថៃ នៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ បវរកញ្ញាវ័យក្មេង
ដោយមើលឃើញពីទេពកោសល្យរូបសម្រស់ ការសិក្សា រួមទាំងមានការគាំទ្រផងនោះ ថ្មីៗនេះក្រុមគ្រួសារបានបើកផ្លូវ និងបណ្តុះបណ្តាលឱ្យនាង ល្អហួស ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងផ្នែកសម្រស់នៅ ឆ្នាំ២០២៣។ ល្អហួស ដែលជាកូនស្រីរបស់ អ្នកនាង ដេននីក្វាន់ បានដាក់ពាក្យប្រកួត Miss Preteen International Cambodia ខណៈកម្មវិធីបានដំណើរការយ៉ាងស្វិតស្វាញដែលមានបេក្ខភាពជាច្រើនពោរពេញដោយសមត្ថភាព និងទេពកោសល្យល្អៗដូចគ្នា។ បច្ចុប្បន្ន ល្អហួស កំពុងខិតខំក្នុងការហាត់រៀនដើរម៉ូតដើម្បីប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅដើមខែសីហាខាងមុខ។

ឆ្លងជិតដល់ការប្រកួតផ្តាច់ព្រ័ត្រនេះ ក៏មានការបង្ហើបដំណឹងថា គ្រួសារ ល្អហួស ត្រៀមជួលអ្នកឯកទេសធ្វើសក់ពីថៃ នៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្របវរកញ្ញាវ័យក្មេងកម្ពុជាទៀតផង។ Page ឈ្មោះ Team Cambodia Pageant បានលើកឡើង ថា គ្រួសារល្អហួសត្រៀមជួលអ្នកធ្វេីសក់ពីក្រៅស្រុកឱ្យកូនស្រី នៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្របវរកញ្ញាវ័យក្មេងកម្ពុជា Miss Preteen International Cambodia ឆ្នាំ២០២៣នេះ។ អ្នកធ្វេីសក់តែមួយជាមួយ បវរកញ្ញា Miss Grand ថៃនាង Thaweeporn។

ចំណែក អ្នកនាង ដេននី ក្វាន់ ដែលជាម្តាយ ល្អហួស បានបញ្ជាក់ថា ស្វាគមន៍ជាងធ្វើសក់ដ៏ល្បីប្រចាំប្រទេសថៃដែលនឹងមកធ្វើសក់ឱ្យកូនស្រីល្អហួសក្នុងថ្ងៃប្រកួត Miss preteen international Cambodia វគ្គផ្តាច់ព្រ័ត្រ ថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៣។

បើផ្អែកលើសមត្ថភាពប៉ិនប្រសប់ទាំង ការសម្ដែង ច្រៀង រាំ និងដើរម៉ូដបូកផ្សំជាមួយសម្រស់ស្រស់ស្អាតពីធម្មជាតិរបស់ល្អហួស មហាជន ជាពិសេសអ្នកគាំទ្រកាន់តែស្រលាញ់ពេញចិត្តនាងជាខ្លាំង។ ត្រង់ចំណុចនេះបានធ្វើឱ្យអ្នកគាំទ្រយល់ថា ល្អហួស នឹងទទួលបានលទ្ធផលល្អក្នុងការប្រកួយមួយនេះ៕

អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក