Connect with us

ជីវិតកម្សាន្ដ

កញ្ញា ដួង ហ្សូរីដា ទម្លាយអារម្មណ៍ចំពោះ កញ្ញា ស៊ីន យូប៊ីន

បានផុស

នៅ

កញ្ញា ស៊ីន យូប៊ីន ជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពនៅក្នុងការងារសម្តែង ទាំងប្រភេទរឿងភាគ រឿងដុំ ថតបទចម្រៀង និងការផ្សាយពាណិជ្ជកម្មជាដើម។ ដោយមិនត្រឹមតែជាតារាមានឈ្មោះល្បី កញ្ញា ស៊ីន យូប៊ីន ក៏មានភាពជោគជ័យខ្លាំងលើការងារជំនួញផ្ទាល់ខ្លួនទាំងក្មងវ័យស្ទើរតែមិនគួរឱ្យជឿ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលដែល យូប៊ីន កំពុងជោគជ័យព្រមគ្នាទាំងសិល្បៈ និងអាជីពជំនួញខាងក្រៅ ស្រាប់តែមានការទម្លាយពីសំណាក់តារាសិល្បៈរៀមច្បងគឺ កញ្ញា ឌួង ហ្សូរីដា នូវចំណុចពិសេសរបស់ ស៊ីន យូប៊ីន ដែលអាចធ្វើឱ្យនាងរក្សាបានការគាំទ្រមិនថមថយលើវិស័យសិល្បៈ និងសរសើរអត្តចរិតតារាស្រីរូបនេះ។

កញ្ញា ឌួង ហ្សូរីដា បានទម្លាយថា យូប៊ីន នៅតែល្អ និងទន់ភ្លន់មិនប្រួលប្រែជាមួយរៀមច្បងសិល្បៈរូបណាទេ ទោះបីខ្លួនឯងជោគជ័យនឹងការងារសិល្បៈ និងមុខជំនួញ។

តារាស្រី ឌួង ហ្សូរីដា លើកឡើងថា៖ “មិនឱ្យសរសើរ និងស្រឡាញ់កូនហ្នឹងម្តេចបាន បើចេះ នោះចេះ ហើយនៅតែល្អនិងទន់ភ្លន់មិនប្រួលប្រែជាមួយបងៗទេ ទោះបីខ្លួនឯងជោគជ័យនឹងការងារសិល្បៈ និងមុខជំនួញលំដាប់ Hight Show កាលីបៗ ប៉ុន្តែមិនចេះអួតអាង ឬក្អេងក្អាងឡើយ។ អរគុណ អូន Shin Yubin យូប៊ីន គឺជាថៅកែស្រីដ៏ស្រស់ស្អាតតូចច្រឡឹងនេះឯង”។

ជាមួយគ្នានេះ កញ្ញា ហ្សូរីដា ក៏បានជូនពរ ស៊ីនយូប៊ីន ឱ្យឆាប់ជាសះស្បើយ និងដើរបានធម្មតាវិញ ដោយនាងលើកឡើងថា៖ “បងសែនស្រឡាញ់ទឹកចិត្តទោះរវល់យ៉ាងណា នៅឈឺជើងយ៉ាងណា ស៊ូដើរកាន់ឈើច្រត់មកជួបបងៗ ជាពិសេសសូមឱ្យអូនកាន់តែមានភាពល្បីល្បាញក្នុងវិស័យសិល្បៈ និងជោគជ័យគ្រប់ជំនួញដែលអូនកំពុងរកទទួលទាន”។

គួររម្លឹកថា កញ្ញា ស៊ីន យូប៊ីន កាលពីថ្មីៗកន្លងទៅបានក្លាយជាតារាស្រីខ្មែរដំបូងគេដែលបានដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តពិភពលោក ទីក្រុងកាន ប្រទេសបារាំង ឆ្នាំ២០២៣នេះ។ ទោះបីមានបញ្ហារបួសបាក់ជើង យូប៊ីន មានការតាំងចិត្តខ្ពស់ តស៊ូជំនះឧបសគ្គទាំងឡាយដើម្បីនាំមកនូវមោទនភាពសម្រាប់សិល្បៈភាពយន្តខ្មែរ​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤ នាទីutes មុន

មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​ពោធិ៍សាត់​ ប្រកាស​រៀបចំ​​ការ​ប្រកួត​ចំបាប់​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

ព័ត៌មានជាតិ៤ នាទីutes មុន

ថ្នាក់ដឹកនាំ ចុះសួរសុខទុក្ខយោធិននៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងបរិស្ថាន ឱ្យឈប់កាប់ដើមសំរ៉ងប្រមូលផ្លែជាបន្ទាន់ ព្រោះជាសកម្មភាពខុសច្បាប់ ធ្វើឱ្យសំរ៉ងផុតពូជ

ខ្លឹម ស្រីគា
ជីវិតកម្សាន្ដ១៣ នាទីutes មុន

ខ្លឹម ស្រីគា ទម្លាយរឿងតូចចិត្ត ខណៈចូលសិល្បៈ ៨ឆ្នាំ ទើបជួបអ្នកដឹកនិងជំនួយការ ចរិតថ្លែងមិនត្រូវ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

​ស​កម្មជន​ប្រឆាំងថៃថា «ច្បាប់​​កាស៊ីណូ​​ថៃ»​ ​​នឹង​នាំ​ឲ្យ​មានរដ្ឋប្រ​ហារ​​

Sokha Hotels

ព័ត៌មានពេញនិយម