Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែងកម្ពុជា ២ រូប ឈ្នះពាន popular actress of the year ពីកម្មវិធី Asia Top Award 2023

បានផុស

នៅ

ជា​រឿង​ដ៏​រំភើប និង​ត្រេកអរ​ខ្លាំង​ណាស់ សម្រាប់​តារា​សម្ដែង​របស់​កម្ពុជា ២ រូប ដោយ​ក្នុង​នោះ​គឺ​មាន​ស្រី​ស្អាត ស៊ីន យូប៊ីន និង​កំលោះ​សង្ហា ខាត់ វ៉ៃហាំង ដែល​អ្នក​ទាំងពីរ​ទើប​ទទួល​បាន​ការ​ឈ្នះ​ពានរង្វាន់ popular actress of the year ពី​កម្មវិធី Asia Top Award 2023 នៅ​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​ទទួល​ដំណឹង នៃ​ការ​ឈ្នះ​ពានរង្វាន់ popular actress of the year ពី​កម្មវិធី Asia Top Award 2023 នៅ​ប្រទេស​ថៃ នេះ​ដែរ ឃើញ​មាន​អ្នកគាំទ្រ​ជាច្រើន បាន​សម្ដែង​ក្ដី​រំភើប និង​ចូលរួម​អបអរ​ដល់​ពួកគេ​ទាំង ២ នាក់ ផង​ដែរ។ ចំណែក​សាមីខ្លួន បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​យ៉ាង​រំភើប ក្រោយ​ទទួល​បាន​ពានរង្វាន់​ដ៏​អស្ចារ្យ​មួយ​នេះ។

កញ្ញា ស៊ីន យូប៊ីន បាន​ថ្លែង​ប្រាប់​ថា «ពានរង្វាន់​តារា​សម្ដែង​ស្រី​ដែល​មាន​ប្រជាប្រិយភាព​ប្រចាំ​ឆ្នាំ​(popular actress of the year) ផ្ដល់​ដោយ​កម្មវិធី ASIA TOP AWARD 2023 ពី​ប្រទេស​ថៃ។ ជោគជ័យ​ថ្ងៃ​នេះ មិនមែន​សម្រាប់​តែ Yubin ប៉ុន្តែ​សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល សូម​ចូលរួម​សាទរ​ជាមួយ Yubin ទាំងអស់​គ្នា proud to be Khmer»។

លោក ខាត់ វ៉ៃហាំង ក៏បាន​និយាយ​ដែរ​ថា «ទាំងនេះ​បាន​មកពី​អ្នកគាំទ្រ​ទាំងអស់​គ្នា អគុណ​ដែល​បាន​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ពួក​យើង ,We got popular actor andactressfrom AsiaTop Award 2023»។

ក្នុង​នោះ ក៏​មាន​ការ​អបអរសាទរ​ទៅកាន់​តារា​សម្ដែង​ស្រី​ប្រុស​របស់​ប្រទេស​កម្ពុជា គឺ លោក Khat Vaihang និង កញ្ញា Shin Yubin ស៊ីន យូប៊ីន ដែល​បាន​ឈ្នះ​ពានរង្វាន់ popular actor and actress ពី​កម្មវិធី Asia Top Award 2023 នៅ​ឯ​ប្រទេស​ថៃ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម