ជីវិតកម្សាន្ដ
ផលិតកម្មរបស់ YoonA និង Junho ឆ្លើយតបព័ត៌មានណាត់ជួបរវាងតារាទាំងពីរ
ទាំងផលិតកម្ម SM និង JYP បានបដិសេធនូវព័ត៌មានចចាមអារ៉ាមដែលថា តារាចម្រៀង និងសម្ដែង YoonA សមាជិកក្រុម Girls’ Generation និងតារាប្រុស Lee Junho សមាជិកក្រុម 2PM មានទំនាក់ទំនងស្នេហានឹងគ្នា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយ Newsen ទាំងផលិតកម្ម SM Entertainment និង JYP Entertainment ពុំទទួលស្គាល់នូវរបាយការណ៍មុនៗអំពីទំនាក់ទំនងរវាងតារាទាំងពីររបស់ក្រុមហ៊ុនពួកគេនោះទេ។

នៅក្នុងនោះផលិតកម្ម JYP Entertainment បានថ្លែងថា “អ្នកទាំងពីរស្និទ្ធស្នាលនឹងគ្នា ប៉ុន្តែរបាយការណ៍ដែលថា ពួកគេកំពុងទាក់ទងគ្នា នោះមិនពិតទេ។” ដោយឡែកផលិតកម្ម SM Entertainment វិញក៏ឆ្លើយតបមិនខុសគ្នាដែរថា “YoonA មានភាពស្និទ្ធស្នាលជាមួយ Junho ប៉ុន្តែពាក្យចចាមអារ៉ាមថា ពួកគេកំពុងទាក់ទងគ្នាមិនមែនជាការពិតឡើយ។”

គួរបញ្ជាក់ថា នៅព្រឹកមិញនេះប្រព័ន្ធផ្សព្វផ្សាយសង្គមនាំគ្នាការចែករំលែកយ៉ាងផុសផុលអំពីព័ត៌មានណាត់ជួបរវាង YoonA និង Lee Junho បន្ទាប់ពីពួកគេបានចាប់ដៃគ្នាថតរឿង “King the Land” ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Netflix គ្រោងចាយប្រាក់ ២.៥ពាន់លានដុល្លារ លើវិស័យភាពយន្តកូរ៉េ
ចុចអាន៖ ទម្លាយតម្លៃគ្រឿងអលង្ការរាប់សែនដុល្លារ ដែល Lisa ពាក់បង្អួតទស្សនិកជនថ្ងៃមុន

-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?