ជីវិតកម្សាន្ដ
ធ្លាប់តែគាំទ្រកូនឱ្យស្រឡាញ់គ្នា ពេលនេះបណ្ដាញសង្គមម្ដាយ Naphat បែរជាលុបរូប Baifern អស់គ្មានសល់
តាំងពីកូនៗមិនទាន់ឆ្លងផុតតំបន់មិត្តភក្តិ អ្នកស្រី Moo Pimpaka ម្ដាយរបស់តារាប្រុស Nine Naphat តែងតែជម្រុញ និងគាំទ្រកូនប្រុសឱ្យស្រឡាញ់គ្នាជាមួយតារាស្រី Baifern Pinchanok រហូតមក ហើយមិនថាកូនៗទៅដល់ទៅណាអ្នកស្រីរមែងតាមមើលថែ និងលើកទឹកចិត្តកូនពុំដែលខាន។

កន្លងមកនរណាៗក៏ដឹងថា អ្នកស្រី Moo Pimpaka ពេញចិត្តនឹង Baifern ណាស់ និងស្រឡាញ់នាងប្រៀបបាននឹងកូនខ្លួនឯង ឱ្យតែមានឱកាសដើរលេងជុំគ្នា ពួកគេតែងតែមានរូបថតបង្ហោះបង្អួតហ្វេនៗជានិច្ច។

ប៉ុន្តែថ្មីៗនេះ អ្នកតាមដានកើតការងឿងឆ្ងល់ និងភ្ញាក់ផ្អើលផងដែរ ក្រោយពេលបណ្ដាញសង្គម Instagram របស់អ្នកស្រី Moo Pimpaka បែរជាគ្មានរូប Baifern មួយសន្លឹក ខណៈពីមុនៗមក រូបថតរបស់នាងហោះពាសពេញគណនីរបស់អ្នកស្រី។ រឿងនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនសង្ស័យថា ទំនាក់ទំនងអនាគតម្ដាយក្មេក និងកូនប្រសាស្រីអាចកំពុងប្រេះឆា។

យ៉ាងណាមិញ ចំពោះបញ្ហានេះ ត្រូវបានអ្នកស្រី Moo Pimpaka ចេញមុខឆ្លើយតបដោយផ្ទាល់ថា អ្នកស្រីពុំមានទំនាស់ប្រេះឆាអ្វីនឹង Baifern ឡើយ ចំណែករឿងបាត់រូបពី Instagram ទំនងមកពីបញ្ហាបច្ចេកទេស ពេលនេះអ្នកស្រីកំពុងឱ្យគេជួយជួសជុល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Baifern ក្លាយជាតារាស្រីដែលគេយកគម្រូវះកាត់មុខតាមច្រើនបំផុត
ចុចអាន៖ អ្នកគាំទ្រសរសើរ Bella ពេញៗមាត់ ក្រោយឃើញនាងជ្រះថ្លានឹងសីលទាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ