ជីវិតកម្សាន្ដ
លោក ណូយ វ៉ាន់ណេត បំផុសគំនិត ការតាំងចិត្តស្ងប់ទើបអាចរំលត់នៅអ្វីមិនល្អ
លោកណូយ វ៉ាន់ណេតដែលជាតារាចម្រៀងជើងចាស់មានកេរ្តិ៍ឈ្មោះល្បីល្បាញ អមជាមួយនឹងទឹកដមសំឡេងយ៉ាងពីរោះក្រអួនក្រអៅអង្រួនដល់បេះដូងអ្នកស្ដាប់ ខណៈកន្លងមកបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ចំពោះជីវិតរស់នៅឯកជនក្រៅពីរង្វង់សិល្បៈរបស់លោកនិងក្រុមគ្រួសារ។

ជាការពិតណាស់ លោកគ្រូ ណូយ វ៉ាន់ណេត វីរសិល្បករដ៏មានទេពកោសល្យខ្ពស់ ព្រមទាំងជាគំរូល្អសម្រាប់អ្នកសិល្បៈជំនាន់ក្រោយៗផងដែរ។
អ្វីដែលជាការចាប់អារម្មណ៍សម្រាប់មហាជនទៀតនោះ ថ្មីៗនេះ លោក ណូយ វ៉ាន់ណេត បានចេញមកបំផុសស្មារតីដល់មហាជនពិសេសយុវជនជំនាន់ក្រោយៗឲ្យដើរផ្លូវល្អ ធ្វើទង្វើដែលល្អៗសម្រាប់ខ្លួនឯងនិងសង្គមជាតិ។

ផ្ដើមចេញពីខ្លឹមសារនឹងរូបភាពជាច្រើនសន្លឹក លោក ណូយ វ៉ាន់ណេត បានលើកឡើងដោយបង្កប់អត្ថន័យដាស់តឿនថា «ការតាំងចិត្តស្ងប់ ចិត្តរំលត់នៅអ្វីដែលមិនល្អហើយពេញចិត្តនូវអ្វីដែលយើងមាន ជីវិតមួយនេះស្គាល់គ្រប់រសជាតិហើយ។ សូមឲ្យកូនក្មួយតាំងចិត្តធ្វើតែសេចក្ដីល្អ មានតែសេចក្ដីល្អទេដែលមានរសជាតិផ្អែមមិនសាបសូន្យ ស្រលាញ់បងប្អូនកូនក្មួយទាំងអស់គ្នា»។

តារាចម្រៀង លោក ណូយ វ៉ានណេត ថ្វីត្បិតថា អាជីពសិល្បៈបច្ចុប្បន្នហាក់មានការស្ងប់ស្ងាត់បន្តិចក្តី ប៉ុន្តែកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរបស់លោកនៅតែដក់ជាប់បេះដូងអ្នកគាំទ្រជានិច្ច។
គេនៅចាំបានថា កាលពីកន្លងទៅលោក ណូយ វ៉ាន់ណេត ក៏បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្រោយពេលលោកបានបញ្ចេញរូបថតស្ថិតក្នុងសកម្មភាពធ្វើកម្មករសំណង។ ប៉ុន្តែជាចម្លើយត្រូវបានលោកគ្រូបញ្ជាក់ថានេះគ្រាន់តែការងារបន្តិចបន្តួចនៅផ្ទះប៉ុណ្ណោះ៕

អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ