ជីវិតកម្សាន្ដ
តួឯកផ្នែកតួអង្គនាងប្រចាំព្រះបរមរាជវាំងទសវត្សរ៍ឆ្នាំទី ៦០-៧០ ទទួលមរណភាព ក្នុងវ័យ ៧៤ ឆ្នាំ
នេះជាដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅបំផុត សម្រាប់ក្រុមគ្រួសារ ព្រមទាំងសិល្បករ-សិល្បការិនី ខណៈលោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាតួឯកផ្នែកតួអង្គនាងប្រចាំព្រះបរមរាជវាំងទសវត្សរ៍ឆ្នាំទី ៦០-៧០ ទទួលមរណភាពក្នុងវ័យ ៧៤ ឆ្នាំ។

យោងតាមការបង្ហោះនៅលើផេក”វប្បធម៌ខ្មែរ” បានឲ្យដឹងថា «យើងខ្ញុំទាំងអស់គ្នា ដែលជាអ្នកស្នេហាសិល្បៈបុរាណរបាំព្រះរាជទ្រព្យ មានសេចក្ដីសោកសង្រេងជាខ្លាំង រកទីប្រដូចគ្មាន ចំពោះការទទួលមរណភាពរបស់វីរៈសិល្បការិនី លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាតួឯកផ្នែកតួអង្គនាងប្រចាំព្រះបរមរាជវាំង ទ.វឆ្នាំទី ៦០-៧០ ប្លាយ សម័យសម្ដេចព្រះមហាក្សត្រិយានី និងសម័យសាធារណរដ្ឋខ្មែរ»។

ប្រភពបានបញ្ជាក់ថា លោកស្រី ម៉ិញ កុសនី បានទទួលមរណភាពនៅព្រឹកថ្ងៃអង្គារ ទី ០៤ ខែកក្កដា ឆ្នាំ ២០២៣ នេះ នាគេហដ្ឋានរបស់លោកស្រី ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ ឆ្នាំ។

តាមរយៈដំណឹងមរណភាពរបស់អ្នកសិល្បៈជើងចាស់ខាងលើនេះ ភ្លាមៗនោះឃើញមានអ្នកគាំទ្រ ព្រមទាំងសិល្បករ-សិល្បការិនីចាស់ក្មេង បានសម្ដែងក្ដីរន្ធត់តក់ស្លុតចិត្តជាខ្លាំងចំពោះការបាត់បង់ធនធានវីរៈសិល្បករដ៏មានតម្លៃ និងទេពកោសល្យផ្នែករបាំព្រះរាជទ្រព្យរូបនេះ។ ក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នា ជាមួយក្រុមគ្រួសារលោកស្រីផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា





-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក